Posted on Leave a comment

តើពាក្យ «យន្តការអភិវឌ្ឍន៍ស្អាត» មានន័យដូចម្ដេច ?


យន្តការអភិវឌ្ឍន៍ស្អាត


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា យន្តការមួយដែលបានកំណត់ក្នុងមាត្រា១២នៃ ពីធីសារក្យូតូ ដែលនៅក្នុងនោះវិនិយោគិន (រដ្ឋាភិបាល ឬក្រុមហ៊ុននានា) របស់បណ្ដាប្រទេសអភិវឌ្ឍ (ក្នុងឧបសម្ព័ន្ធ​B) អាចផ្ដល់ហិរញ្ញវត្ថុដល់គម្រោងកាត់បន្ថយ ឬស្រូបយកឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ (ប្រទេសមិនស្ថិតក្នុងឧបសម្ព័ន្ធ B) និងទទួលបានបរិមាណ (គិតជា​ឯកតា) នៃការកាត់បន្ថយការបញ្ចេញឧស្ម័ន ដែលកំណត់ដោយលិខិតប្រកាសជាផ្លូវការ ហើយជាលទ្ធផលវាអាចគិតជាឥណទានសម្រាប់ទូទាត់ជាមួយនឹងការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសអភិវឌ្ឍ។ ​យន្តការអភិវឌ្ឍន៍ស្អាត មានវត្ថុបំណង២ គឺជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងជួយដល់បណ្ដាប្រទេសឧស្សាហកម្ម ដើម្បីសម្រេចបាននូវការប្ដេជ្ញាចិត្តការកាត់បន្ថយការបញ្ចេញឧស្ម័នរបស់ពួកគេ ក្នុងមធ្យោបាយចំណាយប្រកបដោយប្រសិទ្ធភាព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply