Posted on Leave a comment

តើពាក្យ «រមាស់» មានន័យដូចម្ដេច ?


រមាស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំឲ្យចង់តែអេះ ឬឲ្យចង់តែចុច ។
ឧទាហរណ៍៖ អញរមាស់ខ្នងណាស់អេះឲ្យគ្នាបន្តិច ! ។ ព. ប្រ. រមាស់ចិត្ត ចិត្តភ្នកនឹកចង់ធ្វើ,…។ រមាស់មាត់ បណ្ដាលឲ្យចង់តែបង្ហើបមាត់និយាយ។ ( ព. កា. ) : មនុស្សរមាស់មាត់ ពិបាកឃាត់ឲ្យនៅស្ងៀម ហេតុចិត្តនៅជាប់ជៀម ស្ងៀមពុំកើតព្រោះរមាស់ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគស្បែកដែលមានមេក្រមីបណ្ដាលឲ្យមានការរសឹបៗឆៀបៗនាំឲ្យចង់អេះឲ្យចង់ចុច ។
ឧទាហរណ៍៖ កើតរមាស់, អេះរមាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply