រី
👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ពាក្យសម្រាប់ប្រើនាំមុខនាមនាម ដែលជាប្រធានឬប្រើផ្ដើមសេចក្ដីក្នុងប្រយោគមួយៗ ។
ឧទាហរណ៍៖ រីបុរសនោះ, រីជនទាំងឡាយ ។
រីនឹង ទោះនឹង, បើនឹង ។
ឧទាហរណ៍៖ រីនឹងចេះឯងដូចអ្នកវង្វេង កណ្ដាលអធ្វា ពុំនោះដូចខ្វាក់ តែម្នាក់អាត្មា ចរចេញយាត្រា ឥតអ្នកដឹកដៃ ។ ( សាស្ត្រាច្បាប់ក្រម ) ។
រីឯ ចំណែកឯ, ចំណែកខាង ។
ឧទាហរណ៍៖ រីមូលពឹងក្រឡឹង រីឯត្រង់ពឹងបន្ទាត់ កិរិយាពឹងសំពត់ អ្នកបរិសុទ្ធពិតពឹងសីល ( ច្បាប់ហៃមហាជន ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖