Posted on Leave a comment

តើពាក្យ «រិះ» មានន័យដូចម្ដេច ?


រិះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គិតពិចារណា, គិតគ្នេរ, គិតច្រើន; គិតកាញ់ ល្អិតល្អោចច្រើនពេក ។
ឧទាហរណ៍៖ រិះមើលទាល់តែឃើញពិត; ខ្វះខាតអ្វីត្រូវទារយកតាមការចុះខ្ញុំមិនរិះទេ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកាញ់គ្នេរពេក, ដែលកំណាញ់កំបុតកំបួញ : មនុស្សរិះ ។ រិះគន់ គន់មើលដោយរិះ គឺគន់មើលរិះរកទោសរកកំហុសគេ ឬ រកដំណើរទាស់ឆ្គង ។ រិះគិត គិតហើយគិតទៀតរឿយៗ, ត្រិះរិះ ។ រិះរក ពិចារណារក, គិតគ្នេររក ។ រិះរេ គិតគ្នេរគ្នាន់ លៃលកដោយរេគំនិតរកឲ្យបានងាយឲ្យបានស្រួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply