Posted on Leave a comment

តើពាក្យ «រែង» មានន័យដូចម្ដេច ?


រែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចងក្រងឲ្យកើតបានជារបែង ។
ឧទាហរណ៍៖ រែងរនាប, រែងព្រួល ។

                       ចាប់គ្រលែងអង្រង់ឲ្យលេចជ្រុះចេញតាមប្រហោងច្រែងឬកាតៅជាដើម ។
ឧទាហរណ៍៖ រែងអង្ករ, រែងដីខ្សាច់, រែងម្សៅ ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ជា កិ. នុ. រមែង, តែង, រមែងតែ; តែងតែ, ធ្លាប់តែ, ច្រើនតែ, សឹងតែ ។
ឧទាហរណ៍៖ អ្នកលក់រែងចង់បានចំណេញ អ្នកទិញរែងតែចង់បានថោក ។ ច្រើនប្រើក្នុងកាព្យជាងពាក្យរាយ : ខ្លៅរែងស្អប់ប្រាជ្ញ នាអ្នកខ្លួនខ្លាច រែងធ្វើជាហ៊ាន ខ្សត់ខ្សោយស្មុតទ្រុឌ រែងធ្វើជាមាន អ្នកឥតសន្ដាន រែងមើលងាយគេ ។ ( សាស្ត្រាច្បាប់រាជនេតិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply