Posted on Leave a comment

តើពាក្យ «រែក» មានន័យដូចម្ដេច ?


រែក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំយកអ្វីៗដែលពាក់ព្យួរនៅចុងដងរែកមានទម្ងន់ស្មើភាគគ្នាទាំងពីរខាង ដោយដាក់ដងរែកលើស្មាម្ខាង ។
ឧទាហរណ៍៖ រែកឧស, រែកអង្ករ ។

                      ព. ប្រ. មិនលម្អៀងទៅរកម្ខាងៗ ។
ឧទាហរណ៍៖ ធ្វើជាឥស្សរជនត្រូវរែកកុំពុន; ចៅក្រមជម្រះក្ដីរែក ។

                      រះទាំងពីរខាង ។
ឧទាហរណ៍៖ ស៊ីរែក, និយាយរែក, ធ្វើការរែក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងមួយប្រភេទ ស្រដៀងនឹងចត្រង្គ ខុសគ្នាតែឈ្មោះកូននិងការឈ្នះចាញ់, មានបែបឲ្យស៊ីរែកទាំងពីរខាង ឬបើអ្នកម្ខាងទាល់ច្រក ត្រូវអ្នកម្ខាងកៀរក្រសោបស៊ីបានទាំងអ‍ស់ ។
ឧទាហរណ៍៖ លេងរែក ( ជាល្បែងសម្រាប់ពួកទាហាន ដូច ចត្រង្គ ដែរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply