រៃ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ច្រាកប្រាក់កាស ឬវត្ថុអ្វីៗឲ្យចេញរាល់គ្នាមានកំណត់ ឬឲ្យចេញស្មើភាគគ្នា ។
ឧទាហរណ៍៖ រៃប្រាក់ជួយសង្គ្រោះពួកមនុស្សទ័លក្រ, រៃអង្ករយកពីម្នាក់ៗមួយចានគោម ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្វមួយប្រភេទ មានស្លាប, នៅអាស្រ័យនឹងដើមឈើខ្ពស់ៗ, យំបញ្ចេញសូរសព្ទឮហួសមាត្រ, រៃមាន ២ ប្រភេទគឺ រៃបាយ ឬ រៃចង្ក្រង់ យំឮសូរស្អាមិនសូវរំពង; រៃកណ្ដឹង យំលាន់ឮរំពងរនរន្ថាន់ស្រដៀងនឹងសូរកណ្ដឹង គួរឲ្យស្រណោះ ( សំ. រៃ ជា កិ. “បញ្ចេញសំឡេងលាន់កងរំពង” ; ន. “សំឡេងលាន់កងរំពង; ទ្រព្យ”; គួរនឹងយល់ថា បានជាបុព្វបុរសរបស់យើងហៅសុខុមសត្វនេះថា រៃ ដោយហេតុវាយំបញ្ចេញសូរសព្ទលាន់កងរំពងហួសមាត្រ ( ? ), ប៉ុន្តែនឹងកំណត់តាមន័យនេះថាជាការពិតពុំបាន ) ។
ចុល្លព្រឹក្សមួយប្រភេទមានកម្ពស់ ៥-១៥ម ដុះលើមាត់ច្រាំង មានដីខ្សាច់នៃទន្លេមេគង្គ ឬដុះក្នុង កោះតូចនៃទន្លេនេះ (ខេត្តស្ទឹងត្រែងជាដើម)។ មានសត្វជាច្រើនយំលើដើមនេះ។ ឈើរៃគេយកធ្វើវត្ថុប្រើប្រាស់ក្នុងផ្ទះ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖