រៃទឹក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើតូចមួយប្រភេទ ដុះក្នុងទឹកដែលមានដីខ្សាច់ ឬថ្មលាយបែកជាគុម្ពតូចធំ; គេច្រើនយកឫសប្រើជាថ្នាំចាញ់ ( ថ្នាំស្ងោរផឹករម្ងាប់រោគចាញ់ ) ។
ឈ្មោះគុម្ពព្រឹក្សតូចមួយប្រភេទ កំពស់ ០,៥ -១ ម ដុះលើដីសើម នៃប្រទេសក្ដៅសកលលោក ។ នៅស្រុកខ្មែរ គេប្រើដើមទាំងមូលសំរាប់ធ្វើថ្នាំរំងាប់ជំងឺគ្រុនចាញ់ ។
រៃទឹកជាចុល្លព្រឹក្សកម្ពស់ ២-៦ ម ដុះតាមមាត់ទឹក ឬក្នុងព្រៃរនាម នៃទ្វីបអាស៊ីក្ដៅ ។ ស្លឹកខ្ចីៗ និងត្រួយសម្រាប់លាងសក់ ។ គេចូលចិត្តដាំទឹក ដើម្បីការពារដីកុំឲ្យហូរច្រោះ ។ គេឆុងឈើកាត់តូចៗ ផឹកសម្រាប់រម្ងាប់ជំងឺគ្រុនចាញ់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖