រំដេងព្រៃ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជារុក្ខជាតិ ដែលដុះក្នុងព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង មានក្លិនឈ្ងុយជាងរំដេងស្រុក និងប្រើធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ រំដេងព្រៃ – អំបូរ ៖ ZINGIBERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Alpinia conchigera Grulf – ឈ្មោះអង់គ្លេស ៖ Galangal/Galanga//Siamese ginger – ឈ្មោះបារាំង ៖ Galanga – ប្រភពដើម ៖ ទ្វីបអាស៊ី – លក្ខណៈរូបសាស្រ្ត ៖ ជារុក្ខជាតិមានមើមក្តៀង កម្ពស់៨០-ស.ម(៦៥)។ ស្លឹក ទោលស្ទបដើមដុះឆ្លាស់គ្នា រាងទ្រវែង មានបណ្តោយ១០-១៧ស.ម និងទទឹង៣-៥ស.ម(៦៥)។ ផ្កាដុះនៅខាងចុងដើមជាកួរវែង មានផ្កាតូចៗពី១៥-២៥ និងមានពណ៌ទឹកក្រូច(៦៥)។ ផ្លែតូចមូលមានចំនួន៣-៥គ្រាប់ មានអង្កត់ផ្ចិត៨ម.ម ពណ៌លឿងកាហ្វេ និងមានពណ៌ក្រហមកាហ្វេនៅពេលស្ងួត (៦៥)។ – លក្ខណៈជីវសាស្រ្ត ៖ រសជាតិហឹរខ្លាំង – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ឆ្អាប ក្នុងអាហារ ដូចរំដេងស្រុកដែរ។ ជាឱសថ៖ មើម ព្យាបាលឈឺសន្លាក់ដៃជើង (បុកបិទ) ឈឺពោះ ក្អក ឈឺថ្លើម ស្បែកលឿង ឈឺក្បាល វិលមុខ រលាកស្បូន ផ្លូវរំលាយអាហារ និងជួយឱ្យចេញញើស(៦៥)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖