Posted on Leave a comment

តើពាក្យ «រំដេងស្រុក» មានន័យដូចម្ដេច ?


រំដេងស្រុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រំដេងស្រុក មានរាងដូចរំដេងធ្វើគ្រឿងដែរ បើអាចប្រើធ្វើគ្រឿងទេសក៏បាន។ តែគេតែងប្រើរំដេងស្រុកធ្វើថ្នាំ។ គ្រូថ្នាំយកផ្លែរំដេងស្រុកធ្វើឱសថលើកកម្លាំង ឬធ្វើឱ្យរំលាយអាហារបានស្រួល។ ផ្លែស្ងួត ហើយកិនឱ្យទៅជាម្សៅ ប្រើជាថ្នាំព្យាបាលជំងឺធ្មេញដង្កូវស៊ី ដែលធ្វើឱ្យឈឺទ្រាំមិនបាន។
ជារុក្ខជាតិ ដែលគេដាំសម្រាប់ធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ រំដេងស្រុក – អំបូរ ៖ ZINGIBERACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Alpinia officinarum Hance – ឈ្មោះអង់គ្លេស ៖ Galangal/Galanga – ឈ្មោះបារាំង ៖ Alpinie/Galanga officinal – ប្រភពដើម ៖ ទ្វីបអាស៊ី – លក្ខណៈរូបសាស្រ្ត ៖ ជារុក្ខជាតិមើមក្តៀង កម្ពស់១-២ម ស្លឹកទោលស្ទបដើម ដុះឆ្លាស់គ្នា រាងទ្រវែងបណ្តោយ២០-៤០ស.ម និងទទឹង៧-៩ស.ម(៦៣)។ កញ្ចុំផ្កាចេញនៅខាងចុងដើម ជាចង្កោមរីកបន្តពីក្រោមឡើងលើ(៦៣)។ ផ្កាពណ៌សមានឆ្នូតក្រហមនៅស្រទាប់ផ្កា ដែលធំជាងគេចេញពីកេសរឈ្មោល។ ផ្លែរាងមូល ជាផ្លែស្ងួត(៦៣)។ – លក្ខណៈជីវសាស្រ្ត ៖ រសជាតិហឹរ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ឆ្អាប ក្នុងអាហារ ដូចជាម្ជូរគ្រឿង ឆាក្តៅ ម៉ាំល្ហុង ស៊ុប ប្រឡាក់សាច់។ល។ ជាឱសថ៖ មើមដាំទឹកផឹកព្យាបាលរោគឆ្អល់ពោះ អាហារមិនរលាយ ហើមពោះ និងប្រើជាថ្នាំលើកកម្លាំង។ មើមកិនជាម្សៅព្យាបាលដង្កូវស៊ីធ្មេញ(៦៤)។
ឧទាហរណ៍៖ (៦៣) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ១០៥ (៦៤) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ២៦ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply