Posted on Leave a comment

តើពាក្យ «លែង» មានន័យដូចម្ដេច ?


លែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈប់, លើក​ឈប់​ធ្វើ, មិន​រវល់; លះ​ស្រឡះ មិន​ត្រូវ​ការ ។
ឧទាហរណ៍៖ លែង​ឲ្យ, លែង​យក, លែង​បរិភោគ; លែង​ប្រពន្ធ ។

                       បណ្តោយ​ឲ្យ​ទៅ​តាម​ការ, បើក​អំណាច​ឲ្យ​ចេញ ។
ឧទាហរណ៍៖ លែង​គោ, លែង​មនុស្ស​ទោស, លែង​ចោរ។

                       បណ្តោយ​ឲ្យ​របូត, ឲ្យ​ឃ្លាត​ចេញ​ពី​កណ្តាប់​ដៃ។
ឧទាហរណ៍៖ លែង​ខ្សែ​ពី​ដៃ ។

                       ចំហ​ខ្លួន ។
ឧទាហរណ៍៖ លែង​ខ្លួន ។ល។

                      លែង​លះ ឬ លះ​លែង លែង​គ្នា​ស្រឡះ ឬ​លែង​ដាច់​ស្រឡះ​មិន​ត្រូវ​ការ​ត​ទៅ​ទៀត។
ឧទាហរណ៍៖ លែង​លះ​ប្តី​ប្រពន្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply