លែង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈប់, លើកឈប់ធ្វើ, មិនរវល់; លះស្រឡះ មិនត្រូវការ ។
ឧទាហរណ៍៖ លែងឲ្យ, លែងយក, លែងបរិភោគ; លែងប្រពន្ធ ។
បណ្តោយឲ្យទៅតាមការ, បើកអំណាចឲ្យចេញ ។
ឧទាហរណ៍៖ លែងគោ, លែងមនុស្សទោស, លែងចោរ។
បណ្តោយឲ្យរបូត, ឲ្យឃ្លាតចេញពីកណ្តាប់ដៃ។
ឧទាហរណ៍៖ លែងខ្សែពីដៃ ។
ចំហខ្លួន ។
ឧទាហរណ៍៖ លែងខ្លួន ។ល។
លែងលះ ឬ លះលែង លែងគ្នាស្រឡះ ឬលែងដាច់ស្រឡះមិនត្រូវការតទៅទៀត។
ឧទាហរណ៍៖ លែងលះប្តីប្រពន្ធ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖