Posted on Leave a comment

តើពាក្យ «លោត» មានន័យដូចម្ដេច ?


លោត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទុះ​ឡើង​លើ​ផុត​ពី​ទី​ប្រក្រតី ។
ឧទាហរណ៍៖ លោត​តន្ត្រំ ។

                       ស្ទុះ​ផ្លោះ​រំលង ។
ឧទាហរណ៍៖ លោត​រំលង​ប្រឡាយ; ស្វា​លោត​ពី​ដើម​អម្ពិល​ទៅ​ដើម​ស្វាយ។

                      បោល​ផ្នាល​ៗ ។
ឧទាហរណ៍៖ បរ​គោ​បំបោល​ឲ្យ​លោត​ពេញ​កម្លាំង ។

                     ដាល​ខ្លាំង ។
ឧទាហរណ៍៖ គ្រុន​ក្តៅ​ជីពចរ​លោត​ខ្លាំង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. ប្រ.) ដែល​ស្ទុះ​ខ្ពស់​ជាង​គេ; ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ ឬ​ដែល​គ្រាន់​បើ​ជាង​គេ។
ឧទាហរណ៍៖ បណ្តា​កូន ៥ នាក់ បាន​តែ​ម្នាក់​លោត​ជាង​គេ ។ល។

                     លោត​កញ្ឆាត់ លោត​វាយ​កញ្ឆាត់​ គឺ​លោត​វាយ​កែង​ផ្ទប់​នឹង​កំប៉េះ​គូទ ។ លោត​កព្ឆោង បោល​លោត​ពី​ចិត្ត​ឯង​ដោយ​អំណាច​សេចក្ដី​ក្លា​សប្បាយ​ខ្លាំង ។
ឧទាហរណ៍៖ គោ​ក្លា​លោត​កព្ផោង ។

                      ព. ប្រ. ខឹង​ច្រឡោត​ខ្លាំង ឬ​អរ​ខ្លាំង បញ្ចេញ លំនាំ​ស្ទុះ​លោត​ទាំង​បង្គុយ​ឬ​ទាំង​ជំហរ ។
ឧទាហរណ៍៖ ខឹង​ច្រឡោត​លោត​កព្ឆោង; អរ​លោត​កព្ឆោង។

                      លោត​ឆ្តោ​លោត​ក្រមាល់ លោត​ច្រឡោត​ទាំង​ស្រុង​ទាំង​ក្រមាល់។
ឧទាហរណ៍៖ ខឹង​លោត​ឆ្តោ​លោត​ក្រមាល់ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply