លោត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទុះឡើងលើផុតពីទីប្រក្រតី ។
ឧទាហរណ៍៖ លោតតន្ត្រំ ។
ស្ទុះផ្លោះរំលង ។
ឧទាហរណ៍៖ លោតរំលងប្រឡាយ; ស្វាលោតពីដើមអម្ពិលទៅដើមស្វាយ។
បោលផ្នាលៗ ។
ឧទាហរណ៍៖ បរគោបំបោលឲ្យលោតពេញកម្លាំង ។
ដាលខ្លាំង ។
ឧទាហរណ៍៖ គ្រុនក្តៅជីពចរលោតខ្លាំង ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. ប្រ.) ដែលស្ទុះខ្ពស់ជាងគេ; ដែលមានទ្រព្យច្រើនជាងគេ ឬដែលគ្រាន់បើជាងគេ។
ឧទាហរណ៍៖ បណ្តាកូន ៥ នាក់ បានតែម្នាក់លោតជាងគេ ។ល។
លោតកញ្ឆាត់ លោតវាយកញ្ឆាត់ គឺលោតវាយកែងផ្ទប់នឹងកំប៉េះគូទ ។ លោតកព្ឆោង បោលលោតពីចិត្តឯងដោយអំណាចសេចក្ដីក្លាសប្បាយខ្លាំង ។
ឧទាហរណ៍៖ គោក្លាលោតកព្ផោង ។
ព. ប្រ. ខឹងច្រឡោតខ្លាំង ឬអរខ្លាំង បញ្ចេញ លំនាំស្ទុះលោតទាំងបង្គុយឬទាំងជំហរ ។
ឧទាហរណ៍៖ ខឹងច្រឡោតលោតកព្ឆោង; អរលោតកព្ឆោង។
លោតឆ្តោលោតក្រមាល់ លោតច្រឡោតទាំងស្រុងទាំងក្រមាល់។
ឧទាហរណ៍៖ ខឹងលោតឆ្តោលោតក្រមាល់ ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖