លោះ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាស:ឬទាសី
ឧទាហរណ៍៖ លោះរបស់បញ្ចាំ; លោះមនុស្សប្រើ (មានតែក្នុងសម័យពីដើម) ។
សងប្រាក់ទៅម្ចាស់បំណុលសុំដកខ្លួនឲ្យរួចអំពីទាសភាព ។
ឧទាហរណ៍៖ លោះខ្លួនឲ្យរួចជាអ្នកជា ។
បាញ់ ។
ឧទាហរណ៍៖ លោះកាំភ្លើង, លោះស្នា ។
ព. ប្រ. ស្ដីឲ្យម៉ាំងៗ ឬខ្ជាំងៗ ឬក៏ជេរពេញទ្រពងមាត់ ឥតក្រែង ។
ឧទាហរណ៍៖ លោះតែពីរបីម៉ាត់ទៅ បាត់មាត់ដូចគេចុក ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) ឈ្មោះឈើដំណាំមួយប្រភេទស្លឹកធំៗស្រដៀងនឹងស្លឹកពង្រ, ផ្លែមូលសំបកក្រាស់ សាច់ជ្រាកមានសរសៃស្វិតជាប់នឹងគ្រាប់ ខ្លះមានរសជូរ ខ្លះជូរអែម, សំបកផ្លែប្រើជាបន្លែស្លម្ជូរបាន ។ មានពាក្យតំណាលថា ព្រះបាទសម្ដេច ព្រះឧទ័យរាជា (ក្សត្រិយ៍កម្ពុជរដ្ឋ) ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រោសព្រះរាជទានឈ្មោះឲ្យហៅ ឈើបំពេញរាជ្យ វិញ, ជាប់ដរាបមកដល់សព្វថ្ងៃនេះ; សៀមហៅ កះទ្ចន ឬ សះទ្ចន អ. ថ. ក:ថន់ ឬ ស:ថន់, ខ្មែរក៏ហៅ កថន ខ្លះដែរ; គួរហៅតាមសម្ដីខ្មែរថា បំពេញរាជ្យ វិញ ។
👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា ការទទួលយកមកវិញនូវទ្រព្យដែលបានដាក់បញ្ចាំ ឬដែលបានដាក់ប្រាតិភោគដោយអនុប្បទាន ក្រោយពីបានសងប្រាក់ដើម (ប្រាក់កម្ចី) និងការប្រាក់គ្រប់ចំនួន ទៅតាមកិច្ចសន្យាដែលបានកំណត់ជូនទៅអ្នកទទួលបញ្ចាំ ឬអ្នកទទួលប្រាតិភោគដោយអនុប្បទានវិញ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖