Posted on Leave a comment

តើពាក្យ «លោះ» មានន័យដូចម្ដេច ?


លោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាស:ឬទាសី
ឧទាហរណ៍៖ លោះ​របស់​បញ្ចាំ; លោះ​មនុស្ស​ប្រើ (មាន​តែ​ក្នុង​សម័យ​ពី​ដើម) ។

                      សង​ប្រាក់​ទៅ​ម្ចាស់​បំណុល​សុំ​ដក​ខ្លួន​ឲ្យ​រួច​អំពី​ទាស​ភាព ។
ឧទាហរណ៍៖ លោះ​ខ្លួន​ឲ្យ​រួច​ជា​អ្នក​ជា ។

                     បាញ់ ។
ឧទាហរណ៍៖ លោះកាំភ្លើង, លោះស្នា ។

                       ព. ប្រ. ស្ដីឲ្យម៉ាំងៗ ឬខ្ជាំងៗ ឬក៏ជេរពេញទ្រពងមាត់ ឥតក្រែង ។
ឧទាហរណ៍៖ លោះតែពីរបីម៉ាត់ទៅ បាត់មាត់ដូចគេចុក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) ឈ្មោះឈើដំណាំមួយប្រភេទស្លឹកធំៗស្រដៀងនឹងស្លឹកពង្រ, ផ្លែមូលសំបកក្រាស់ សាច់ជ្រាកមានសរសៃស្វិតជាប់នឹងគ្រាប់ ខ្លះមានរសជូរ ខ្លះជូរអែម, សំបកផ្លែប្រើជាបន្លែស្លម្ជូរបាន ។ មានពាក្យតំណាលថា ព្រះបាទសម្ដេច ព្រះឧទ័យរាជា (ក្សត្រិយ៍កម្ពុជរដ្ឋ) ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រោសព្រះរាជទានឈ្មោះឲ្យហៅ ឈើបំពេញរាជ្យ វិញ, ជាប់ដរាបមកដល់សព្វថ្ងៃនេះ; សៀមហៅ កះទ្ចន ឬ សះទ្ចន អ. ថ. ក:ថន់ ឬ ស:ថន់, ខ្មែរក៏ហៅ កថន ខ្លះដែរ; គួរហៅតាមសម្ដីខ្មែរថា បំពេញរាជ្យ វិញ ។

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា ការទទួលយកមកវិញនូវទ្រព្យដែលបានដាក់បញ្ចាំ ឬដែលបានដាក់ប្រាតិភោគដោយអនុប្បទាន ក្រោយពីបានសងប្រាក់ដើម (ប្រាក់កម្ចី) និងការប្រាក់គ្រប់ចំនួន ទៅតាមកិច្ចសន្យាដែលបានកំណត់ជូនទៅអ្នកទទួលបញ្ចាំ ឬអ្នកទទួលប្រាតិភោគដោយអនុប្បទានវិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply