ល្ង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំមួយប្រភេទ ដើមតូចស្រួយ ដុះបែកខ្នែងជាមែក, ផ្កាព័ណ៌សក៏មាន ព័ណ៌ស្វាយក៏មានខ្លះ, ផ្លែស្កះ, គ្រាប់ល្អិត សំបកខាងក្រៅខ្មៅ សាច់ខាងក្នុងស សម្រាប់លីងប្រើការជាម្ហូបក្រៀម ឬប្រើការធ្វើនំក្រៀម ឬក៏ស្លប្រេង។
ឧទាហរណ៍៖ ទ្រាបល្ង, តំណាប់ល្ង, ប្រេងល្ង ។
ឈ្មោះតិណជាតិរឹងមួយប្រភេទកម្ពស់ ៥០-៧០ ស.ម គេដាំជាដំណាំក្នុងសកលលោក ដើម្បីគ្រាប់មានជាតិប្រេង គេប្រើគ្រាប់ និងប្រេងជាអាហារ។ ប្រេងល្ងពណ៌លឿងភ្លាវ អាចប្រើជាឱសថសម្រាប់ធ្វើប្រេងម្សៅ ធ្វើសាប៊ូ ឬសម្រាប់អុជចង្កៀង គ្រាប់ល្ងសម្រាប់ធ្វើនំក្រៀមច្រើនមុខ។ គ្រូថ្នាំបុរាណខ្មែរ ស្ងោរដើមល្ងផឹកឱ្យនោមច្រើន។ គ្រាប់ល្ងគេផ្សំធ្វើថ្នាំបំពោកព្យាបាលជំងឺកូនកណ្តុរ និងបូសទ្រនិច។ ប្រេងល្ងជាថ្នាំព្យាបាលរដូវមិនទៀង ឬចុកពោះពេលមានរដូវ។ បើផឹកប្រេងច្រើនហួសអាចធ្វើឱ្យរលូតកូន។ គេប្រើប្រេងសម្រាប់លាបសក់ ឬព្យាបាលជំងឺនៃសក់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖