Posted on Leave a comment

តើពាក្យ «ល្ង» មានន័យដូចម្ដេច ?


ល្ង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំ​មួយ​ប្រភេទ ដើម​តូច​ស្រួយ ដុះ​បែក​ខ្នែង​ជា​មែក, ផ្កា​ព័ណ៌​ស​ក៏​មាន ព័ណ៌​ស្វាយ​ក៏​មាន​ខ្លះ, ផ្លែ​ស្កះ, គ្រាប់​ល្អិត សំបក​ខាង​ក្រៅ​ខ្មៅ សាច់​ខាង​ក្នុង​ស សម្រាប់​លីង​ប្រើ​ការ​ជា​ម្ហូប​ក្រៀម ឬ​ប្រើ​ការ​ធ្វើ​នំ​ក្រៀម ឬ​ក៏​ស្ល​ប្រេង។
ឧទាហរណ៍៖ ទ្រាប​ល្ង, តំណាប់​ល្ង, ប្រេង​ល្ង ។

                       ឈ្មោះតិណជាតិរឹងមួយប្រភេទកម្ពស់ ៥០-៧០ ស.ម គេដាំជាដំណាំក្នុងសកលលោក ដើម្បីគ្រាប់មានជាតិប្រេង គេប្រើគ្រាប់ និងប្រេងជាអាហារ។ ប្រេងល្ងពណ៌លឿងភ្លាវ អាចប្រើជាឱសថសម្រាប់ធ្វើប្រេងម្សៅ ធ្វើសាប៊ូ ឬសម្រាប់អុជចង្កៀង គ្រាប់ល្ងសម្រាប់ធ្វើនំក្រៀមច្រើនមុខ។ គ្រូថ្នាំបុរាណខ្មែរ ស្ងោរដើមល្ងផឹកឱ្យនោមច្រើន។ គ្រាប់ល្ងគេផ្សំធ្វើថ្នាំបំពោកព្យាបាលជំងឺកូនកណ្តុរ និងបូសទ្រនិច។ ប្រេងល្ងជាថ្នាំព្យាបាលរដូវមិនទៀង ឬចុកពោះពេលមានរដូវ។ បើផឹកប្រេងច្រើនហួសអាចធ្វើឱ្យរលូតកូន។ គេប្រើប្រេងសម្រាប់លាបសក់ ឬព្យាបាលជំងឺនៃសក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply