ល្ងង់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិនចេះ, មិនយល់ ។
ឧទាហរណ៍៖ ខ្ញុំល្ងង់គិតមិនលេច ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនចេះ, មិនយល់ ។
ឧទាហរណ៍៖ មនុស្សល្ងង់ (ព. ទ. បុ. ) : ស្អប់ល្ងង់ស្រឡាញ់ចេះ ទើបមានចំណេះ តាមសម័យនិយម ។ បើល្ងង់កុំធ្វើចេះ បើឥតចំណេះត្រូវខំប្រឹងរៀន ។ ព. ផ្ទ. ចេះ ។
ល្ងង់ខ្លៅ ឬខ្លៅល្ងង់ ល្ងង់ព្រោះឥតបានរៀនសោះ ។ ងងឹតល្ងង់ ល្ងង់ឈឹងសូន្យដូចគេនៅក្នុងទីងងឹត ។ ឆោតល្ងង់ ឆោតផងល្ងង់ផង ។ ល្ងេល្ងង់ ល្ងង់ល្ងេល្ងើពុំយល់ការខុសត្រូវ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖