Posted on Leave a comment

តើពាក្យ «ល្ពៅ» មានន័យដូចម្ដេច ?


ល្ពៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ដំណាំ​វារ, ផ្កា​សម្បុរ​លឿង, ផ្លែ​ធំ​មាន​រាង​មូល​ត្រមៀច​ខ្លះ, ច្រឡោ​ខ្លះ, ទ្រវែង​ខ្លះ សាច់​ខាង​ក្នុង​សម្បុរ​លឿង, ប្រើ​ជា​បន្លែ​ឬ​ធ្វើ​ជា​បង្អែម​ក៏​បាន; ទង​ខ្ចី​និង​ផ្កា​ប្រើ​ជា​បន្លែ ឬ​ទង​ខ្ចី​ស្រុះ​ប្រើ​ជា​អន្លក់​ក៏​បាន; គ្រាប់​ទុំ​ប្រើ​ប្រឡាក់​អំបិល​លីង​ធ្វើ​ជា​អាហារ មាន​រស​ឈ្ងុយ​ពិសា​គ្រាន់​បើ​ដែរ។
ឧទាហរណ៍៖ សម្ល​ល្ពៅ, សង្ខ្យា​ល្ពៅ; គ្រាប់​ល្ពៅ​លីង។

                     ដំណាំជាស្មៅវល្លិវារលើដី មានដើមកំណើតក្នុងប្រទេសអាមេរិកក្តៅ គេដាំក្នុងសកលលោក ដើម្បីយកផ្លែ និងស្លឹក ផ្កា បរិភោគ។ ក្នុងប្រទេសខ្មែរ គេធ្វើបង្អែមច្រើនយ់ាងជាមួយខ្ទិះដូង។ គ្រាប់ល្ពៅលីងសម្រាប់បរិភោគលេង គ្រូបុរាណខ្មែរ យកទឹកដមដើមល្ពៅ ធ្វើថ្នាំព្យាបាលជំងឺអុតធំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply