ល្ពៅ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិដំណាំវារ, ផ្កាសម្បុរលឿង, ផ្លែធំមានរាងមូលត្រមៀចខ្លះ, ច្រឡោខ្លះ, ទ្រវែងខ្លះ សាច់ខាងក្នុងសម្បុរលឿង, ប្រើជាបន្លែឬធ្វើជាបង្អែមក៏បាន; ទងខ្ចីនិងផ្កាប្រើជាបន្លែ ឬទងខ្ចីស្រុះប្រើជាអន្លក់ក៏បាន; គ្រាប់ទុំប្រើប្រឡាក់អំបិលលីងធ្វើជាអាហារ មានរសឈ្ងុយពិសាគ្រាន់បើដែរ។
ឧទាហរណ៍៖ សម្លល្ពៅ, សង្ខ្យាល្ពៅ; គ្រាប់ល្ពៅលីង។
ដំណាំជាស្មៅវល្លិវារលើដី មានដើមកំណើតក្នុងប្រទេសអាមេរិកក្តៅ គេដាំក្នុងសកលលោក ដើម្បីយកផ្លែ និងស្លឹក ផ្កា បរិភោគ។ ក្នុងប្រទេសខ្មែរ គេធ្វើបង្អែមច្រើនយ់ាងជាមួយខ្ទិះដូង។ គ្រាប់ល្ពៅលីងសម្រាប់បរិភោគលេង គ្រូបុរាណខ្មែរ យកទឹកដមដើមល្ពៅ ធ្វើថ្នាំព្យាបាលជំងឺអុតធំ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖