👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ១-៥ ម ដើមកំណើតក្នុងទ្វីបអាមេរិកផ្នែកក្ដៅ គេដាំនៅក្នុងប្រទេសក្ដៅនៃសកលលោក។ នៅឥណ្ឌូចិន គេនិយមដាំល្ហុងខ្វងធ្វើរបង ដោយដើមនេះដុះបានរហ័សណាស់។ នៅស្រុកខ្លះ គេប្រើដើមនេះសំរាប់ដាំលើដីវាលដែលគ្មានព្រៃឈើ ដើម្បីការពារដីកុំអោយហូរច្រោះ។ ក្នុងក្បួនឱសថបុរាណ ជ័រល្ហុងខ្វងអាចលាបលើដំបៅឲ្យឆាប់ជា។ ស្លឹកអាចផ្សំជាមួយដើមដទៃទៀត ធ្វើថ្នាំព្រូន និងថ្នាំកមរមាស់។ គេបុកស្លឹកបំពោកលើរោគសន្លាក់ឆ្អឹង។ ប្រេងនៃគ្រាប់ជាថ្នាំបញ្ចុះ។ គេអាចប្រើប្រេងសំរាប់ធ្វើសាប៊ូ លាងម៉ាស៊ីនដេរ។ ប្រេងល្ហុងខ្វង អាចធ្វើអោយមានគ្រោះថ្នាក់រលូតកូន បើនារីមានគ័ភ៌ផឹក ឬយកមកបំពោកលើពោះ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖