ល្ហុង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំមួយប្រភេទ មានផ្កាផ្លែចេញតាមគល់ធាងខ្លី, មានច្រើនប្រភេទគឺ ល្ហុងស៊ីផ្លែ ឬហៅត្រឹមតែ ល្ហុង ក៏បាន មានសំណុំដើមធំ ស្លឹកធំៗឆែកជ្រៅៗ ធាងវែងៗ មានប្រហោង ផ្លែធំៗ ប្រើជាអាហារបានតាមគួរដល់ការប្រកប : សម្លល្ហុង, បុកល្ហុង, បរិភោគល្ហុងទុំ ។ ល្ហុងខ្ញែ (ស. លះហុ់ង អ. ថ. ល៉ៈហ៊ុង) ដើមតូចបែកមែកសាងញ៉ាង ស្លឹកឆែកៗ តែរាក់ៗតូចៗជាងល្ហុងស៊ីផ្លែធាងខ្លីៗ ផ្លែច្រាញៗជាចង្កោមៗ គ្រាប់សម្បុរពពាស សម្រាប់ស្លប្រេង ហៅថា ប្រេងល្ហុង ឬ ប្រេងស្អិត ។ ល្ហុងខ្វង ដើមស្រលួត បែកមែកច្រើន ស្លឹកតូចៗឥតឆែកជ្រៅ ធាងខ្លីៗឥតប្រហោង ផ្លែមូលៗរលីង, កាត់ដើមដាំដុះ សម្រាប់ដាំធ្វើរបង, គ្រាប់ស្លប្រេងបាន : របងល្ហុងខ្វង។
ឈ្មោះស្វាយមួយប្រភេទ ពួកស្វាយល្ហួតប៉ុន្តែផ្លែតូចជាង។ឧទាហរណ៍៖ ស្វាយល្ហុង។
ចុល្លព្រឹក្សកម្ពស់ ២-៨ ម មានដើមកំណើតក្នុងស្រុកអាមេរិកក្តៅ គេនាំយកមកដាំជិតផ្ទះ ដើម្បីផ្លែ។ ផ្លែខ្ចីអាចញ៉ាំ ឬស្លរកកូរ។ ជ័រផ្លែខ្ចីសម្រាប់សំអាតមុខដែលមានជាំ។ ផ្លែទុំគេបរិភោគជាបង្អែមសម្រាប់រំលាយអាហារ។ ស្លឹក គេយកមកខ្ចប់សាច់គោខ្វិតឱ្យផុយល្អ។ ពេលពុលអាហារ គេស្ងោរផ្កាល្ហុងបរិភោគ។ គល់ និងឫសល្ហុងអាចស្ងោរបរិភោគពេលមានទុរិ្ភក្ស។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖