Posted on Leave a comment

តើពាក្យ «វង្វេង» មានន័យដូចម្ដេច ?


វង្វេង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លេច ឬភ័ន្តស្មារតី, ភ័ន្តផ្លូវ; ភ័ន្តដំណើរគ្នា; ច្រឡំចាំពុំបាន; ស្រវឹងចិត្តជ្រប់។
ឧទាហរណ៍៖ វង្វេងកាម ស្រវឹងកាមគុណ ។ វង្វេងគ្នា បែកមិនចួបគ្នាក្នុងវេលាដើរដំណើរ ព្រោះភ័ន្តច្រឡំផ្លូវ ។ វង្វេងចិត្ត ភ័ន្តចិត្ត ។ វង្វេងជាតិ ភ័ន្តកំណើតទៅកើតតាមយថាកម្ម ខុសបំណង ។ វង្វេងទិស ភ័ន្តច្រឡំទិស ។ វង្វេងផ្លូវ ភ័ន្តច្រឡំផ្លូវ ខុសបំណងដែលត្រូវទៅ។ វង្វេងស្មារតី ភ័ន្តស្មារតីចាំៗភ្លេចៗ ឬបាត់ៗឃើញៗ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply