វង្ស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វំស; សំ. វំឝ ) ពូជ, ជំបួរ, ជួរ, ក្រសែ, របា, ត្រកូល, តំណត្រកូល; ជាតិ ។ ឫស្សី; ប៉ី; ខ្លុយ; ស្រឡៃ; ស្នួ ។ ល ។ វង្សករ ឬ វង្សក្រឹត បុព្វបុរសរបស់ត្រកូល, មនុស្សដើមត្រកូល ។ វង្សក្ស័យ ដំណើរផុតវង្ស ។ វង្សចរិត ប្រវត្តិ, លំអាន របស់ពូជពង្ស; ពង្សាវតារជាតិ ។ វង្សនាថ ឬ វង្សប្រមុខ អ្នកដែលជាចម្បងរបស់ត្រកូលឬប្រមុខរបស់ត្រកូល ។ វង្សភោជ្យ ( –ភោច ) អ្នកដែលត្រូវស៊ីទ្រព្យសម្បាច់របស់ត្រកូល ។ វង្សវឌ្ឍនៈ ឬ វង្សវ័ឌ្ឍន៍ សេចក្ដីចម្រើនរបស់ត្រកូល ។ វង្សវឌ្ឍី អ្នកដែលចម្រើនត្រកូល; បើស្រ្តីជា វង្សវឌ្ឍិនី។ វង្សសមាចារ ប្រពៃណី ឬទំនៀមល្អរបស់ត្រកូល ។ វង្សស្ថិតិ ការតាំងនៅនៃវង្ស ។ ល ។ វង្សានុវង្ស ( < វង្ស + អនុវង្ស ) វង្សតៗតាមលំដាប់មក ។ វង្សាវលី ដូចគ្នានឹង ពង្សាវលី ។ ល ។ បើរៀងពីខាងចុងសព្ទដទៃ អ. ថ. វង់, ដូចជា : ខត្តិយវង្ស វង្សក្សត្រិយ៍ ។ ពុទ្ធវង្ស វង្សព្រះពុទ្ធ ។ ភូធរវង្ស, រាជវង្ស វង្សស្ដេច ។ សក្យវង្ស ឬ សាក្យ– វង្សសក្យៈ ។ សមណវង្ស វង្សសមណៈ ។ ល ។ ( ម. ព. ពង្ស ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖