ស
មានន័យថា ព្យញ្ជនៈ ទី ៣០ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៥ ក្នុងសេសវគ្គ ឬ អវគ្គ សម្រាប់ប្រើក្នុងភាសាបាលីនិងភាសាខ្មែរ, ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ ។ តាមរបៀបព្យញ្ជនៈសម្រាប់ប្រើក្នុងភាសាសំស្ក្រឹតក្នុងសេសវគ្គ រៀងអក្សរ ឝ ( ស-គ ) ជាតាលុជៈ ត្រង់ទី ៥, ឞ ( ស-ប ) ជាមុទ្ធជៈត្រង់ទី ៦, ស ( ស-ល ) ជាទន្តជៈ ត្រង់ទី ៧ ( រៀងជា យ រ ល វ ឝ ឞ ស ) តួ ស នេះមានសំឡេង ជាពីរគឺ ស និង ស៊ ។ សំ. បា. អ. ថ. ស : ជាអឃោសៈ ។
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់បុះព្រាវដោយស្ន ។
ឧទាហរណ៍៖ សត្រី ។
ព. ប្រ. សរកឲ្យឃើញ សង្កេតរកព្រាវៗ ដោយស្មានៗ ឲ្យឃើញ ។
សម្ដែងអាការឲ្យឃើញច្បាស់, បញ្ចេញបែបឲ្យឃើញជាក់ ។
ឧទាហរណ៍៖ សសេចក្ដី, សហេតុ ។
ហែកកេរិ៍្ត ។
ឧទាហរណ៍ សកេរិ៍្ត ឬ សកេរិ៍្តសគល់ ។
ព. ទ. បុ. សម្ដីសជាតិ មារយាទសត្រកូល សំនៀងភាសា សប្រាប់ឲ្យគេស្គាល់ជាតិឫកពាមារយាទ សម្រាប់ឲ្យគេស្គាល់ពូជត្រកូល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរដូចសំឡីកប្បាស ។
ឧទាហរណ៍៖ ព័ណ៌ស, សំពត់ស ។ សក្បុស សណាស់ ។ សត្រសុស សម៉ដ្ឋប៉ផូរ, សផូរផង់ ។ សក្លឹង សស្អាត។សស្គុស សត្រសោល,សបរិសុទ្ធ ។ សស្ងាច សភ្លឺមើលទៅឃើញស្ងាច ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖