Posted on Leave a comment

តើពាក្យ «សក្ដានុពលកម្ដៅសកល» មានន័យដូចម្ដេច ?


សក្ដានុពលកម្ដៅសកល


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សន្ទស្សន៍មួយ (ផ្នែកលើលក្ខណៈរំភាយរស្មីនៃ ឧស្ម័នផ្ទះកញ្ចក់ដែលលាយចូលសព្វគ្នាល្អ) ប្រើប្រាស់ដើម្បីវាស់វែងអំណាចរំភាយរស្មីនៃម៉ាសឧស្ម័នផ្ទះកញ្ចក់មួយឯកតាដែលលាយចូលគ្នាសព្វល្អក្នុងបរិយាកាសបច្ចុប្បន្នក្នុងរយៈពេលកំណត់ធៀបនឹងឧស្ម័នកាបូនិក និងជាឥទ្ធិពលបញ្ចូលគ្នាក្នុងពេលខុសៗគ្នានៃឧស្ម័នទាំងនេះក្នុងបរិយាកាស និងប្រសិទ្ធភាពធៀបក្នុងការស្រូបយករំភាយរស្មីក្រហមអាំងហ្វ្រាកម្ដៅដែលភាយចេញ ។ ពិធីសារក្យូតូ បានផ្អែកលើសក្ដានុពលកម្ដៅសកលនៃការបញ្ចេញឧស្ម័នក្នុងរយៈពេល១០០ឆ្នាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply