លោក Samuel Yin កើតនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ១៩៥០ ដែលជាសហគ្រិន និងជាសប្បុរសជន ។ គាត់គឺជាប្រធានក្រុមហ៊ុន Ruentex Financial Group ។
ការអប់រំ៖
លោក Yin បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ក្នុងឆ្នាំ ១៩៨២ និងបណ្ឌិតជំនាញពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិឈីងឈីក្នុងឆ្នាំ ១៩៨៦ ។ ក្នុងឆ្នាំ ២០០៨ គាត់ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងបណ្ឌិតសភាវិស្វកម្មអន្តរជាតិនៃប្រទេសរុស្ស៊ី និងទទួលបានរង្វាន់មេដាយវិស្វកម្មដែលជាកិត្តិយសខ្ពស់បំផុតរបស់បណ្ឌិត្យសភា ។ ក្នុងឆ្នាំ ២០១០ គាត់បានទទួលពានរង្វាន់ Henry L. Michel លើការការស្រាវជ្រាវផ្នែកឧស្សាហកម្ម និងសំណង់ស៊ីវិលដ៏ល្បីល្បាញរបស់អាមេរិក (ASCE) ចំពោះការចូលរួមចំណែករបស់គាត់នៅក្នុងវិស័យស្រាវជ្រាវបច្ចេកវិទ្យាសំណង់ ។
អាជីព៖
លោក Yin គឺជាប្រធានក្រុមហ៊ុន Ruentex Financial Group ដែលជាក្រុមហ៊ុនវិនិយោគនៅប្រទេសតៃវ៉ាន់ និងចិន ។ ក្រុមហ៊ុន Ruentex ត្រូវបានគេស្គាល់ថាភាគច្រើនសម្រាប់ការវិនិយោគលើការសាងសង់ ។ គាត់ក៏ត្រូវបានគេទទួលស្គាល់ថាជាអ្នកផ្សព្វផ្សាយភាពជាសហគ្រិន និងជាអ្នកចាប់ផ្តើមលើអាជីវកម្មថ្មី ។ នៅឆ្នាំ ២០១៤ គាត់ត្រូវបានគេស្គាល់ថាជាវិនិយោគិនដ៏ឆ្នើមម្នាក់ដែលបានបង្កើតក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីនៅក្នុងប្រទេសតៃវ៉ាន់ ។
សប្បុរធម៍៖
លោក Yin បានបង្កើតរង្វាន់តាំងនៅខែ ធ្នូ ឆ្នាំ ២០១២ ហើយរង្វាន់នេះត្រូវបានគេចាត់ទុកថាស្មើនឹងរង្វាន់អាស៊ីនៃរង្វាន់ណូបែល ។ បេសកកម្មនៃរង្វាន់គឺដើម្បីលើកកម្ពស់ការស្រាវជ្រាវដែលមានអត្ថប្រយោជន៍ដល់ពិភពលោក និងមនុស្សជាតិលើកកម្ពស់វប្បធម៌ចិន និងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង ។ រង្វាន់នេះត្រូវចំណាយស្មើនឹង ១,៧ លានដុល្លារអាមេរិកក្នុងផ្នែកនៃការអភិវឌ្ឍប្រកបដោយចីរភាពវិទ្យាសាស្ត្រ ជីវសាស្ត្រ វិទ្យាសាស្ត្រ ចិត្តវិទ្យា និងនីតិរដ្ឋ ។
គាត់ក៏ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំសម្រាប់មូលដ្ឋានគ្រឹះនៅតៃវ៉ាន់និងចិនផងដែរ ។ គាត់គឺជាប្រធានក្រុមហ៊ុន Ruentex Group ដែលជាក្រុមហ៊ុនអាជីវកម្មមួយដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិដែលឈរនៅពីក្រោយក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈចំនួន ៣ នៅកោះតៃវ៉ាន់ ។
ក្រុមហ៊ុន Ruentex បានចាប់ផ្តើមធ្វើអាជីវកម្មនៅក្នុងវិស័យវាយនភណ្ឌ អចលនទ្រព្យ សេវាកម្មវេជ្ជសាស្រ្ត និងឧស្សាហកម្មអប់រំ ។ ហើយក្រុមហ៊ុនមួយនេះក៏គ្រប់គ្រងធានារ៉ាប់រងអាយុជីវិតណានសានដែលជាក្រុមហ៊ុនធានារ៉ាប់រងដែលមានប្រាក់ចំណូលចំនួន ៦៧៦ ពាន់លានដុល្លារតៃវ៉ាន់ (២១,៧ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៧ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)