អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក
អត្ថាធិប្បាយ
” ល្អាន ” ក្លាយមកពីពាក្យថា ” លំអាន ” មានន័យថា ស្នាមឬដាន ។
អត្ថន័យរបស់សុភាសិតនេះគឺគេចង់ទូន្មានយើងថាក្នុងការចាប់កំហុស មនុស្សណាម្នាក់ដែលមានទោសពិតប្រាកដ គេត្រូវរកវិធីចាប់ឲ្យជាប់ហើយមិនឲ្យលេចឮខ្ចរខ្ចាយ មិនឲ្យមនុស្សនោះ ប្រកែករួចទើបហៅថា ” ចំណាប់ ” ។
នៅក្នុងរឿងនិទានមួយ ដែលជាឧទាហរណ៏ ” ចាប់ត្រីបានកុំឲ្យល្អក់ទឹក ” ដូចតទៅ៖
បុរស២នាក់ជាមិត្រនឹងគ្នាទើបនឹងសឹកពីផ្នួសហើយរស់មិនឆ្ងាយពីគ្នាប៉ុន្មានទេ។បុរសទីមួយមានប្រពន្ធ ឯទីពីរនៅលីវ។ទាំងពីរនាក់ស្រឡាញ់គ្នា រាប់អានគ្នាដូចគ្រានៅបួសហើយជួយការពារគ្នា គ្រប់គ្រា ក្រ ។
បុរសទីមួយប្រកបមុខរបរខាងជួយដូរតែងធ្វើដំណើរទៅរកស៊ីឆ្ងាយពីផ្ទះជារឿយៗ ទុកប្រពន្ធឲ្យចាំផ្ទះដោយផ្តាំផ្ញើបុរសជាមិត្រឲ្យជួយឃ្លាំងមើល សុខទុក្ខជួសខ្លួនផង ។
កន្លងមកមិនយូរប៉ុន្មាន នាងប្រពន្ធក៏ចាបមានសាហាយជាមួយបុរសម្នាក់ជាកូនអ្នកមានទ្រព្យស្តុក ស្តម្ភ។ ពេលប្តីទៅបាត់នាងតែងនាំសហាយមកដេកនៅជាមួយជានិច្ច។ដំណឹងអាក្រក់នេះបានដឹងទៅដល់បុរសជាមិត្រ។ គេគិតថាបើនិយាយរឿងនេះ ប្រាប់ប្តីត្រង់ៗប្តីប្រាកដជាមិនជឿខ្លួនទេ ព្រោះគេស្រឡាញ់ ប្រពន្ធណាស់ គេមុខជាប្រកែកថានាងមិនអាចក្បត់ខ្លួនយ៉ាងនេះទេ ។តើធ្វើយ៉ាងណាដើម្បីចាប់សហាយឲ្យបានឃើញជាក់នឹងភ្នែក? ។ បុរសដេកគិតហើយក៏រកឃើញកលល្បិចម៉្យាង ។
គេបានធ្វើហឹបមួយយ៉ាងធំ ល្មមខ្លួនមនុស្សចូលទៅដេកបាន រួកយកទៅឲ្យមិត្រដែលមានប្រពន្ធ ទុកដាក់ខោអាវផ្សេងៗ ទុកជាចំណងដៃចំពោះមិត្រ ។ ហឹបនោះមានគន្លឹះសម្រាប់ចាក់សោរការពារពីខាងក្រៅ ។
បុរសជាប្តីធ្វើជាលាប្រពន្ធទៅជួញដូចគ្រាមុនៗ ។ ប៉ុន្តែគេនាំគ្នាទៅពួនឃ្លាំងមើល នៅទីក្បែរផ្ទះ មិនឲ្យប្រពន្ធដឹងសោះឡើយ ។
ពេលប្តីចេញផុត នាងឲ្យសញ្ញាដល់សហាយ ហើយគេនាំគ្នារួមរ័ក្សដូចសព្វមួយដង ។ អ្នកឃ្លាំងទាំងពីរក៏ដើរចូលមកគោះទ្វារហៅប្រពន្ធដែលកំពុងតែរួមស្នេហ៍ ។ ភ័យណាស់មិនដឹងជារត់គេចចេញតាមទ្វារណា នាងក៏ខ្សឹបឲ្យសហាយចូលពួនក្នុងហឹប ។
ធ្វើឫកពាធម្មតា ហាក់មិនដឹងអ្វីសោះបុរសជាប្តីក៏និយាយទៅកាន់ប្រពន្ធថា” អូន បងវិលមកផ្ទះវិញ , ព្រោះបងត្រូវការយកហឹបទៅដុតចោល ដោយហេតុថាតាំងពីបានហឹបនេះមក វាចេះតែមានវិបត្តិ ឈឺថ្កាត់ រកស៊ីចេះតែខាតបង់មិនចេះ ឈប់ឈរសោះ ” ។
ឮសម្តីនេះ ប្រពន្ធរន្ធត់ចិត្តហើយមិនដឹងជាឆ្លើយយ៉ាងណាក៏រត់គេចទៅ ជួបឪពុកម្តាយរបស់សហាយខ្លួនក៏ស្ទុះឆ្លេឆ្លារត់ទៅជួបម្ចាស់ហឹប ហើយនិយាយអង្វរសុំទិញ ទោះបីតម្លៃថ្លៃប៉ុនណាក៏ដោយ ។ ពេលនោះបុរសម្ចាស់ហឹបបានវាយតម្លៃយ៉ាងខ្ពស់បំផុត ។ មុនពេលប្រគល់ហឹបគេបានហៅមនុស្សជាច្រើនឲ្យធ្វើជាកសិណសាក្សី ។ គេចាប់ចាក់សោរបើកហឹប បុរសជាសហាយក៏ត្រូវគេឃើញគ្រប់គ្នាកើតក្តីអាម៉ាស់ រកឧបមាមិនបាន ដើរឈ្ងោកមុខវិលទៅផ្ទះវិញ ។
នេះជារឿងបញ្ជាក់អត្ថន័យ “ចាប់ត្រីបាន កុំឲ្យល្អក់ទឹក” ។ គេចាប់បុរសជាសហាយបានដោយស្ងាត់ ហើយមិនអាចឲ្យគាត់នោះ ហើបមាត់ប្រកែកបាន សូម្បីមួយម៉ាត់ក៏ទេដែរ ។
(រសជាតិភាសាខ្មែរ)
Source: khmerproverb
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)