Posted on Leave a comment

លោកមហាសេដ្ឋី Edward P. Roski ជាប្រធានក្រុមហ៊ុន Majestic Realty Co.

លោក Edward Phillip Roski, Jr. កើតនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៣៨ គាត់គឺជាអ្នកជំនួញ និងជាអ្នកអចលនទ្រព្យ និងជាប្រធាន​ក្រុមហ៊ុន Majestic Realty Co. ។

ជីវប្រវត្តិ៖

លោក Edward បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Loyola និងនៅសាលាពាណិជ្ជកម្ម Marshall នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង ។ ហើយនៅឆ្នាំ ១៩៦២ គាត់ទទួលបានសញ្ញាប័ត្របរិញ្ញាបត្រដោយសង្កត់ធ្ងន់លើផ្នែកហិរញ្ញវត្ថុ និងអចលនទ្រព្យ ។ គាត់ក៏ជាទាហានជើងចាស់នៅប្រទេសវៀតណាម និងជាទាហានម៉ារីនរបស់សហរដ្ឋអាមេរិក ។ ហើយគាត់ក៏ធ្លាប់បានបម្រើការជាមន្រ្តីកងម៉ារីនពីឆ្នាំ ១៩៦២ ដល់ ១៩៦៦ ។

លោក Edward បានចាប់ផ្តើមសាងសង់ពហុកីឡាដ្ឋានមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដើម្បីទាក់ទាញក្រុម NFL រហូតដល់ក្រុម Rams ជាមួយនឹងគម្រោងពហុកីឡាដ្ឋានរបស់គាត់ ។ ហើយគាត់ត្រូវបានគេណែនាំឱ្យធ្វើជាអ្នកអភិវឌ្ឍពហុកីឡាដ្ឋាន NFL នៅក្នុងទីក្រុង Las Vegas ដែលត្រូវបានកាន់កាប់ដោយក្រុម Oakland Raiders និងត្រូវបានផ្លាស់ប្តូរទីតាំងដោយក្រុម NCAA ។

លោក Edward ក៏ត្រូវបានគេដកស្រង់សម្តីរបស់គាត់នៅក្នុងកាសែតក្នុងស្រុកថាជាម្ចាស់ក្រុម Silverton Las Vegas ដែលមានឈ្មោះថា Boomtown Las Vegas នៅក្នុងរដ្ឋ Nevada ។​ ក្នុងឆ្នាំ ២០០១ គាត់បានផ្តល់ការស្នើសុំយ៉ាងច្រើនដើម្បីទិញយកអតីតក្រុម Las Vegas Hilton ។

សប្បុរសធម៍៖

លោក Edward គឺជាសមាជិកម្នាក់នៅក្នុងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាភាគខាងត្បូង ។ គាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យធ្វើជាប្រធានក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ ២០០៧ និងបានទទួលតំណែងជាប្រធានក្រុម Stanley Gold ក្នុងឆ្នាំ ២០០៨ ។ ហើយគាត់ក៏ធ្លាប់បានបម្រើការនៅក្រុមប្រឹក្សាភិបាលរបស់សារមន្ទីរសិល្បៈវប្បធម៍ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា និងជាប្រធានសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិនៃ County Los Angeles និងជាគណៈកម្មាធិការកីឡា និងកំសាន្ត​ ។

ប្រភព​៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply