លោក Charles Dolan កើតនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ១៩២៦ គាត់គឺជាមហាសេដ្ឋីជនជាតិអាមេរិក និងជាស្ថាបនិករបស់ក្រុមហ៊ុន Cablevision ។ តាមរយៈការត្រួតពិនិត្យភាគហ៊ុននាពេលបច្ចុប្បន្ននេះលោក Dolan បានគ្រប់គ្រងលើបណ្តាញ AMC និងបណ្តាញ MSG និងព័ត៍មាន Newsday និងក្រុមហ៊ុន Madison Square Garden ដែលជាផ្នែកមួយនៃក្រុមហ៊ុន Cablevision ។
អាជីព៖
ការខិតខំប្រឹងប្រែងដំបូងបំផុតរបស់គាត់គឺបានផ្តោតទៅលើការវេចខ្ចប់ទីផ្សារ និងការចែកចាយផ្នែកកីឡា និងខ្សែភាពយន្ត និងឧស្សាហកម្ម ។ នៅដើមទសវត្ស ១៩៦០ លោក Dolan បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Teleguide Inc. ដែលបានផ្តល់សេវាកម្មព័ត៌មានតាមរយះខ្សែកាបទៅកាន់សណ្ឋាគារនៅក្នុងទីក្រុងញូវយ៉ក ។
ក្នុងទសវត្សដដែលនោះគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Sterling Manhattan Cable ដែលជាក្រុមហ៊ុនទូរទស្សន៍ខ្សែកាបនៅក្នុងទីក្រុងដំបូងគេនៅក្នុងប្រទេសផងដែរ ។ ក្រុមហ៊ុន Sterling បានបង្កើតកិច្ចព្រមព្រៀងដំបូងគេបង្អស់ដើម្បីនាំក្រុមកីឡាអាជីពញូវយ៉កសម្រាប់កម្មវិធីវប្បធម៌ និងខ្សែភាពយន្តចូលទៅកាន់ទូរទស្សន៍ខ្សែសម្រាប់ផ្តល់ជូនឲ្យអ្នកមើលខ្សែកាបនៅក្នុងទីក្រុងញូវយ៉ក ។
នៅដើមទស្សវត្ស ១៩៧០ លោក Dolan បានបង្កើតការិយាល័យ Home Box ដែលជាសេវាកម្មសរសេរកម្មវិធីដំបូងគេបង្អស់នៅក្នុងឧស្សាហកម្មទូរទស្សន៍ខ្សែកាបដែលគាត់បានលក់ទៅឱ្យក្រុមហ៊ុន Time Life ។ ហើយក្រោយមកគាត់បានរៀបចំក្រុមហ៊ុនសាជីវកម្ម Cablevision Systems Corporation ដោយទទួលបានការរីកចម្រើននៅក្នុងក្រុមហ៊ុនជាច្រើន ។
ថ្មីៗនេះគាត់គឺជាចក្ខុវិស័យនៅពីក្រោយ VOOM សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Cablevision ដើម្បីពង្រីកការចែកចាយមាតិកា និងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ HDTV ដែលកំពុងផ្ទុះដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលប្រជាជនចំនួន ៦ លានគ្រួសារនៅចុងឆ្នាំ ២០០៣ និង ១២ លាននាក់នៅចុងឆ្នាំ ២០០៥ ។
ចាប់តាំងពីឆ្នាំ ២០០១ ដល់ដើមឆ្នាំ ២០០២ លោក Dolan គឺជាអ្នកដេញថ្លៃដ៏សំខាន់ក្នុងការលក់ភាគហ៊ុន Boston Red Sox ។ គាត់បានដាក់សំណើដេញថ្លៃអតិបរមាចំនួន ៧៥០ លានដុល្លារតែចុងក្រោយគាត់បានចាញ់ក្រុមហ៊ុនមួយដែលដឹកនាំដោយលោក John Henry, Tom Werner និង Larry Lucchino ។
លោក Dolan ក៏ជាសមាជិកម្នាក់នៅក្នុងក្រុមប្រឹក្សានៃសាកលវិទ្យាល័យ Fairfield និងជាសមាជិកគណៈអភិបាលនៃមន្ទីរពេទ្យ St. Francis នៅក្នុងទីក្រុង Port Washington, ញូវយ៉ក ។ នៅខែ វិច្ឆិកា ឆ្នាំ ២០១៦ លោក Dolan បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Fairfield ហើយគាត់ក៏ជាអ្នកចូលរួមចំណែកដ៏អស្ចារ្យចំពោះឧស្សាហកម្មវប្បធម៌ និងចំពោះចក្ខុវិស័យគំរូ និងភាពរឹងប៉ឹងរបស់គាត់ក្នុងនាមជាអ្នកត្រួសត្រាយលើប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមចំណែកដ៏សំខាន់របស់គាត់ដល់សាកលវិទ្យាល័យ Fairfield ផងដែរ ។ ហើយគាត់ក៏ជាអ្នកជួយគាំទ្រដល់មូលនិធិអាហារូបករណ៍ និងសាលាពាណិជ្ជកម្ម Charles F. Dolan ផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)