លោក Brandt Channing Louie កើតនៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ១៩៤៣ ដែលជាគណនេយ្យករ និងជាអ្នកជំនួញជនជាតិកាណាដា ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន H.Y. Louie Co. Limited និងជាប្រធានក្រុមហ៊ុន London Drugs Limited ។
លោក Brandt ត្រូវបានគេដាក់ឈ្មោះថាជា “សហគ្រិនដ៏ឆ្នើមប្រចាំឆ្នាំ” ដោយក្រុមហ៊ុន British Columbia Business ។ គាត់បានដឹកនាំគណៈកម្មាធិការសប្បុរសធម៌នៅទីក្រុងឡុងដែលបានត្រួតពិនិត្យការចូលរួមរបស់ក្រុមហ៊ុនចំពោះអង្គការសុខភាព ការស្រាវជ្រាវវេជ្ជសាស្ត្រ ការអប់រំ និងសិល្បៈ ។
លោក Brandt Louie បានទទួលសញ្ញាប័ត្របណ្ឌិតពីសាកលវិទ្យាល័យ Simon Fraser (SFU) និងជាសមាជិកនៃគណៈអភិបាលរបស់សាកលវិទ្យាល័យអស់រយៈពេល ៥ ឆ្នាំកន្លងមក ។ គាត់ក៏ជាអធិការបតីទីប្រាំបួនរបស់គណៈអភិបាល SFU ចាប់ពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០០៥ រហូតដល់ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១១ ។
ការអប់រំ៖
លោក Brandt Louie បានទទួល BComm ពីសាកលវិទ្យាល័យ British Columbia ហើយគាត់បានក្លាយជាគណនេយ្យករដ៏ឆ្នើមបីឆ្នាំ ។ ហើយគាត់បានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងអង្គការមិនស្វែងរកប្រាក់ចំណេញជាច្រើនរួមមានធនាគាររ៉ូយ៉ាល់កាណាដា មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Duke និងមូលនិធិ Neuroscience Canada ។
ហើយគាត់ក៏បានបម្រើការនៅក្នុងក្រុមប្រឹក្សាជាច្រើនរួមមានវេទិកាសេដ្ឋកិច្ចពិភពលោក ក្រុមប្រឹក្សាពាណិជ្ជកម្ម Vancouver និងប្រធានក្រុមប្រឹក្សានៅសាកលវិទ្យាល័យ Simon Fraser និងសាកលវិទ្យាល័យ Duke និងសាលា John F. Kennedy នៃរដ្ឋាភិបាលនៅសាកលវិទ្យាល័យហាវ៉ាដ ។ នៅឆ្នាំ ២០០៩ គាត់ត្រូវបានគេតែងតាំងជាសមាជិកនៃលំដាប់នៃចក្រភពអង់គ្លេសកូឡុំបៀ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)