Posted on Leave a comment

លោកមហាសេដ្ឋី Archie Aldis Emmerson ជាស្ថាបនិករបស់ក្រុមហ៊ុនឧស្សាហកម្ម Sierra Pacific ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតឈើ

លោក Archie Aldis Emmerson កើតនៅឆ្នាំ ១៩២៩ ដែលជាអ្នកជំនួញជនជាតិអាមេរិច ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុនឧស្សាហកម្ម Sierra Pacific ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតឈើមួយដែលបានកាន់កាប់ដី ១,៩ លានហិចតានៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ានិងស្ថិតនៅភាគខាងលិចនៃទីក្រុងវ៉ាស៊ីនតោន ។ គាត់គឺជាម្ចាស់ដីដ៏ធំជាងគេទីបីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១១ ។

ជីវិតដំបូង៖

លោក Emmerson កើតនៅក្នុងទីក្រុង Grand Ronde រដ្ឋ Oregon ក្នុងឆ្នាំ ១៩២៩ ។ ឪពុករបស់គាត់គឺលោក Curly Emmerson ដែលបានបង្កើតរោងចក្រអារឈើមួយនៅរដ្ឋអូរីហ្គិន និងរដ្ឋកាលីហ្វ័រញ៉ា ។

អាជីព៖

នៅឆ្នាំ ១៩៤៨ នៅពេលគាត់មានអាយុ ១៩ ឆ្នាំ លោក Emmerson បានទៅរស់នៅនៅតំបន់ Arcata រដ្ឋកាលីហ្វ័រញ៉ាជាកន្លែងដែលគាត់បានចាប់ផ្តើមធ្វើការនៅក្នុងរោងចក្រម៉ាស៊ីនឈើមួយកន្លែងដើម្បីស្វែងយល់អំពីការងារទាំងអស់នៅក្នុងរោងចក្រ ។

នៅឆ្នាំ ១៩៤៩ លោក Emmerson និងឪពុករបស់គាត់បានបង្កើតភាពជាដៃគូហើយបានចូលរកស៊ីឈើជាមួយគ្នាហើយនៅទីបំផុតពួកគេបានបង្កើតរោងចក្រផលិតឈើមួយកន្លែងនៅភាគពាយព្យ ។ ហើយក្រោយមកគាត់បានក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុនឧស្សាហកម្ម Sierra Pacific ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតឈើដែលទទួលបានការរីកចម្រើនយ៉ាងខ្លាំង ។ នៅឆ្នាំ ២០១១ គាត់ក៏ជាម្ចាស់ដីឯកជនដ៏ធំជាងគេទីបីនៅសហរដ្ឋអាមេរិកផងដែរ ។

សប្បុរសធម៍៖

តាមរយៈមូលនិធិរបស់ក្រុមហ៊ុន Sierra Pacific បានជួលផ្តល់ប្រាក់រាប់លានដុល្លារដែលជាវិភាគទានសម្រាប់សហគមន៍ ។ ហើយមូលនិធិនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ដោយឪពុករបស់ Red ។ ជាច្រើនឆ្នាំមកហើយលោក Red បានបន្តផ្តល់ថវិការដល់មូលនិធិដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអង្គការដែលមានភាពសក្ដិសមគម្រោងសហគមន៍សកម្មភាពយុវជន និងអាហារូបករណ៍និស្សិ​ត និងសហគមន៍ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply