Posted on Leave a comment

លោកមហាសេដ្ឋី Jamie Dimon ជានាយកប្រតិបត្តិនៃក្រុមហ៊ុន JPMorgan Chase ដែលជាធនាគារធំបំផុតនៅសហរដ្ឋអាមេរិក

លោក James “Jamie” Dimon កើតនៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ១៩៥៦ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាជីវកម្មអាមេរិច ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន JPMorgan Chase ដែលជាធនាគារធំបំផុតនៅសហរដ្ឋអាមេរិក ។ ហើយគាត់ធ្លាប់បានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារបម្រុងរបស់សហព័ន្ធទីក្រុងញូវយ៉ក ។

លោក Dimon ត្រូវបានគេកត់ត្រាចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តីថាមស៍នៅឆ្នាំ ២០០៦, ២០០៨, ២០០៩, និង ២០១១ ដែលជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតក្នុងចំណោមនុស្សទាំង ១០០ នាក់នៅលើពិភពលោក ។ ហើយគាត់ក៏ត្រូវបានគេដាក់បញ្ចូលនៅក្នុងបញ្ជីនាយកប្រតិបត្តិដែលជាអ្នកវិនិយោគិនដ៏ល្អបំផុតក្នុងស្ថាប័នស្ទង់មតិ និងក្រុមហ៊ុនប្រតិបត្តិរបស់សហរដ្ឋអាមេរិចចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ ។

លោក Dimon គឺជានាយកប្រតិបត្តិរបស់ធនាគារដែលបានក្លាយជាមហាសេដ្ឋីដែលមានភាគហ៊ុនចំនួន ៤៨៥ លានដុល្លារនៅក្នុងក្រុមហ៊ុន JPMorgan Chase ។ គាត់បានទទួលកញ្ចប់ប្រាក់សំណងចំនួន ២៣ លានដុល្លារអាមេរិកសម្រាប់ឆ្នាំសារពើពន្ធក្នុងឆ្នាំ ២០១១ ច្រើនជាងនាយកប្រតិបត្តិធនាគារដទៃទៀតនៅសហរដ្ឋអាមេរិក ។ ហើយគាត់បានទទួលប្រាក់សំណងប្រមាណ ២០ លានដុល្លារសម្រាប់ការងាររសារពើពន្ធក្នុងឆ្នាំ ២០១៣ ។

ជីវិតដំបូង និងការអប់រំ

លោក Jamie Dimon បានកើតនៅទីក្រុងញូវយ៉ក​ ។ ហើយគាត់មានដើមកំណើតជាជនជាតិក្រិកហើយបានចូលរៀននៅសាលា Brown ។ ជីតាខាងឪពុករបស់គាត់គឺជាជនអន្តោប្រវេសន៍ក្រិកដែលបានប្តូរឈ្មោះគ្រួសារពី Papademetriou ទៅឈ្មោះ Dimon ដើម្បីធ្វើឱ្យវាងាយស្រួលស្តាប់ ។ ហើយគាត់បានធ្វើការនៅក្នុងធនាគារមួយកន្លែងនៅ Smyrna និង Athens ។ គាត់មានបងប្រុសម្នាក់ឈ្មោះ Peter និងមានបងប្អូនភ្លោះគឺលោក Ted ។ ឪពុកនិងជីតារបស់គាត់គឺជាអ្នកគ្រប់គ្រងស្តុកទំនិញនៅតំបន់ Shearson ។

លោក Dimon បានសិក្សាផ្នែកចិត្តវិទ្យា និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tufts ។ ក្នុងកំឡុងពេលសម្រាកមួយរដូវក្តៅពី Tufts គាត់បានធ្វើការនៅតំបន់ Shearson ។ បន្ទាប់ពីបញ្ចប់ការសិក្សាគាត់បានធ្វើការពិគ្រោះយោបល់ផ្នែកគ្រប់គ្រងអស់រយៈពេលពីរឆ្នាំមុនពេលចុះឈ្មោះចូលរៀននៅសាលាពាណិជ្ជកម្មហាវ៉ាដរួមជាមួយមិត្តរួមថ្នាក់របស់គាត់គឺលោក Jeffrey Immelt, Steve Burke, Stephen Mandel និង Seth Klarman ។

ក្នុងរដូវក្តៅនៅហាវ៉ាដគាត់បានធ្វើការនៅក្នុងក្រុមហ៊ុន Goldman Sachs ។ គាត់បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៨២ ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលនឹងធុរកិច្ច។ លោក Sandy Weill បានបញ្ចុះបញ្ចូលលោក Dimon ឱ្យបដិសេធពីការនូការផ្តល់ជូនពីក្រុមហ៊ុន Goldman Sachs, Morgan Stanley និង Lehman Brothers ដើម្បីឲ្យចូលរួមជាមួយក្រុមហ៊ុន American Express ។

ទ្រព្យសម្បត្តិ៖ Jamie Dimon

លោក Jamie Dimon ជាអ្នកវិនិយោគនឹងជានាយកប្រតិបត្តិធនាគារអាមេរិកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១ ពាន់លានដុល្លារ និងប្រាក់ខែប្រចាំឆ្នាំ ២៧,៥ លានដុល្លារ។ លោក Jamie Dimon ទទួលបានទ្រព្យសម្បត្តិសុទ្ធពីតួនាទីបច្ចុប្បន្នរបស់គាត់ជានាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន JPMorgan Chase & Co និងពីពេលដែលគាត់នៅក្នុងក្រុមហ៊ុន Citigroup ។

លោក Jamie Dimon បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងក្រុមហ៊ុន American Express។ គាត់បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន BankOne ក្នុងឆ្នាំ ២០០០ ហើយបានផ្លាស់ទៅក្រុមហ៊ុន JP Morgan Chase ក្នុងឆ្នាំ ២០០៤។ លោក Jamie Dimon កើតនៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ១៩៥៦ នៅទីក្រុងញូវយ៉ក។

ទស្សនាវដ្តីថែមស៍បានបញ្ចូលឈ្មោះ Jamie Dimon ថាជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតក្នុងចំណោមមនុស្ស ១០០ នាក់នៅលើពិភពលោកក្នុងឆ្នាំ ២០០៦, ២០០៨, ២០០៩ និង ២០១១ ។ លោក Jamie Dimon បានចាប់ផ្តើមអាជីពរបស់គាត់ជាអ្នកជំនួញម្នាក់នៅក្នុងក្រុមហ៊ុន American Express រួមជាមួយលោក Sandy Weill ។

នៅទីបំផុតអ្នកទាំងពីរនឹងបន្តជាសហស្ថាបនិកនៅក្នុងក្រមហ៊ុន Citigroup ។ ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់នៅក្នុងក្រមហ៊ុន JP Morgan ។ លោក Dimon បានរីកចម្រើននៅក្នុងធនាគារដែលប្រែក្លាយទៅជាស្ថាប័នមួយដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិជាង ២ ទ្រីលានដុល្លារ។ ហើយគាត់បានរៀបការជាមួយ Judith Kent ពួកគេមានកូនបីនាក់គឺ Julia, Laura និង Kara Leigh ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply