Posted on Leave a comment

លោកមហាសេដ្ឋី Randal J. Kirk ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Intrexon ដែលជាក្រុមហ៊ុនផ្នែកឱសថ និងជីវបច្ចេកវិទ្យា

លោក Randal J. Kirk កើតនៅថ្ងៃទី ០១ ខែ មីនា ឆ្នាំ ១៩៥៤ គាត់គឺជាអ្នកជំនួញ និងជាអ្នកវិនិយោគិនអាមេរិក ។ លោក Kirk គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Intrexon ដែលជាក្រុមហ៊ុនផ្នែកឱសថ និងជីវបច្ចេកវិទ្យា ។ បន្ថែមពីលើការលក់ផលិតផលល្បីជាច្រើនផ្សេងទៀតនៃ New River Pharmaceuticals, Inc, និង Clinical Data, Inc ។

លោក Kirk បានបង្កើតក្រុមហ៊ុនវិនិយោគវិទ្យាសាស្ត្រ Third Security, LLC និងបានកាន់កាប់កៅអីក្រុមប្រឹក្សាភិបាលជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យាដូចជា Scios, Inc និង ZIOPHARM Oncology  ។ លោក Kirk ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីម្នាក់ដែលមានជាងគេបំផុតហើយត្រូវបានចុះក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes 400 ។

ជីវិតដំបូង និងការអប់រំ៖

លោក Randal J. Kirk កើតនៅទីក្រុង Pleasanton រដ្ឋ California ។ គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Dublin នៅ Pulaski County រដ្ឋ Virginia ។ កាលរៀននៅវិទ្យាល័យគាត់បានធ្វើការជាអ្នកលក់ឡាន និងម៉ូតូហើយបានចុះឈ្មោះរៀននៅសាកលវិទ្យាល័យ Radford ដើម្បីសិក្សាមុខជំនួញ ។ ហើយគាត់ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅឯសាកលវិទ្យាល័យ Radford ក្នុងឆ្នាំ ១៩៧៦ ។

អាជីព៖

ក្នុងឆ្នាំ ១៩៨៣ លោក Kirk បានសហការជាមួយឱសថការី John Gregory ដើម្បីរកអ្នកចែកចាយឱសថទូទៅដែលជាអ្នកចែកចាយទូទៅ និងចាក់វ៉ាក់សាំង ។ លោក Kirk និងដៃគូរបស់គាត់នឹងបន្តលក់អាជីវកម្មនេះទៅឲ្យលោក Henry Schein, Inc ក្នុងតម្លៃ ៦៥ លានដុល្លារក្នុងឆ្នាំ ១៩៩៨ ។ នៅឆ្នាំ ១៩៩៦ លោក Kirk បានបង្កើតក្រុមហ៊ុន New River Pharmaceuticals ជាកន្លែងដែលគាត់បានបម្រើការជាប្រធាន និងជានាយកប្រតិបត្តិហើយបានកាន់កាប់ក្រុមហ៊ុនសាធារណៈនៅឆ្នាំ ២០០៤ ។
ក្នុងឆ្នាំ ១៩៩៩ លោក Kirk បានបង្កើតក្រុមហ៊ុនវិនិយោគវិទ្យាសាស្ត្រ Third Security, LLC ដែលជានាយកគ្រប់គ្រងជាន់ខ្ពស់ និងជានាយកប្រតិបត្តិ ។

ចាប់ពីឆ្នាំ ២០០០ ដល់ ២០០២ លោក Kirk បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ក្រុមហ៊ុន Scios, Inc ដែលជាអ្នកផលិតថ្នាំព្យាបាលជំងឺបេះដូងដែលក្រោយមកបានលក់ទៅឱ្យលោក Johnson ក្នុងតម្លៃ ២,៤ ពាន់លានដុល្លារ ។ ក្នុងឆ្នាំ ២០១១ លោក Kirk បានក្លាយជាអ្នកកាន់កាប់ភាគហ៊ុនភាគច្រើន​ និងជាប្រធានក្រុមហ៊ុនឱសថ និងគ្លីនិដែលមានមូលដ្ឋាននៅរដ្ឋ Massachusetts ក្នុងឆ្នាំ ២០១១ ។

លោក Kirk បានចូលរួមជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ Intrexon នៅទសវត្សឆ្នាំ ២០០០ ។ ហើយគាត់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ ២០០៨ និងបានក្លាយជានាយកប្រតិបត្តិក្នុងឆ្នាំ ២០០៩ ។ លោក Kirk បានកាន់កាប់ក្រុមហ៊ុន Intrexon នៅឆ្នាំ ២០១៣ ដោយបានចាប់យកទីផ្សាររបស់ក្រុមហ៊ុនរហូតដល់ ២,៥ ពាន់លានដុល្លារជាមួយ IPO ។

ទ្រព្យសម្បតិ្ត៖ Randal J. Kirk

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាអ្នកជំនួញជនជាតិអាមេរិកគឺលោក Randal Kirk មានទ្រព្យសរុបប្រមាណ ៤,៣ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។

 ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply