លោក Subhash Chandra កើតនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ ដែលជាអ្នកផ្សព្វផ្សាយព័ត៌មានលើបណ្តាញទូរទស្សន៍នៅប្រទេសឥណ្ឌា ។ គាត់គឺជាប្រធានក្រុមហ៊ុន Essel Group និងជាអតីតប្រធានបណ្តាញទូរទស្សន៍ Zee Media របស់ប្រទេសឥណ្ឌា ។ ឥទ្បូវគាត់បានលាលែងពីតំណែងជាប្រធាន និងជានាយកប្រតិបត្តិពីក្រុមហ៊ុនចាប់ពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ ។ នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៦ គាត់ទទួលបានសញ្ញាបត្រកិត្តិយសពីសាលា UEL ។
លោក Chandra បានរស់នៅក្នុងភូមិមួយនៅក្នុងស្រុក Hisar រដ្ឋ Haryana ។ នៅឆ្នាំ ១៩៧០ នៅពេលដែលគាត់កំពុងសិក្សានៅថ្នាក់ទី ១០ គាត់បានឈប់រៀនដើម្បីចូលរួមជាមួយក្រុមភ្នាក់ងារ និងពាណិជ្ជករដែលបានទិញ និងផ្គត់ផ្គង់អង្ករទៅឲ្យក្រុមហ៊ុនសាជីវកម្មអាហារឥណ្ឌា ។
នៅទសវត្សឆ្នាំ ១៩៨០ លោក Chandra បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផលិតផលវេចខ្ចប់ថ្នាំដុសធ្មេញ ។ ហើយនៅឆ្នាំ ១៩៩២ គាត់បានបើកដំណើរការក្រុមហ៊ុនទូរទស្សន៍ Zee TV ដោយបានសហការជាមួយលោក Li Ka Shing ដែលជាអ្នកបង្កើតល្បែងឆ្នោតតាមអ៊ិនធរណេត និងម្ចាស់ក្រុមហ៊ុនទូរទស្សន៍ Dish TV ទីមួយនៅប្រទេសឥណ្ឌា ។
អាជីវកម្ម៖
ប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់លោក Chandra បានប្រកួតប្រជែងជាមួយទូរទស្សន៍កម្សាន្ត Sony Entertainment និងទូរទស្សន៍ STAR Plus ។ ហើយការបើកដំណើរបណ្តាញទូរទស្សន៍របស់គាត់មានចំនួនរហូតដល់ ៧០ រួមទាំងបណ្តាញផ្សាយជាភាសាហិណ្ឌូដល់ប្រជាជនឥណ្ឌាប្រមាណជាង ៩៥៩ លាននាក់ដែលបានផ្សព្វផ្សាយនៅលើ ១៦៩ ប្រទេស ។
ហើយគាត់បានបង្កើតប៉ុស្តិ៍ទូរទស្សន៍ផ្កាយរណបដំបូងគេបង្អស់នៅក្នុងប្រទេសឥណ្ឌាគឺក្រុមហ៊ុនទូរទស្សន៍ Zee TV ក្នុងឆ្នាំ ១៩៩២ ។ នៅខែ វិច្ឆិកា ឆ្នាំ ២០០៩ លោក Chandra បានគ្រប់គ្រងផ្នែកសារព័ត៌មាន Daily News និងព័ត៌មានវិភាគ DNA ដែលមានលក្ខណៈពិសេសក្នុងចំណោមសារព័ត៌មានកំពូលៗទាំង ៨ នៅក្នុងប្រទេសឥណ្ឌាផងដែរ ។
ទ្រព្យសម្បត្តិ៖ Subhash Chandra
មហាសេដ្ឋីផ្សព្វផ្សាយព័ត៌មានលើបណ្តាញទូរទស្សន៍នៅក្នុងប្រទេសឥណ្ឌាគឺលោក Subhash Chandra គឺជាប្រធានក្រុមហ៊ុន Essel Group ។ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Chandra មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៩ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។ ហើយគាត់ក៏ជាអ្នកមានបំផុតនៅលំដាប់ទី ២៣ នៅក្នុងបញ្ជីរបស់មហាសេដ្ឋីឥណ្ឌាដែលបានជាប់ចំណាត់ថ្នាក់ទី ៦១៣ ក្នុងចំណោមមហាសេដ្ឋីនៅពិភពលោកផងដែរ ។
ប៉ុស្តិ៍ទូរទស្សន៍ Zee TV បានបង្កើតទ្បើតដោយលោក Chandra ក្នុងឆ្នាំ ១៩៩២ ដែលជាស្ថានីយ៍ទូរទស្សន៍ផ្កាយរណបដំបូងគេនៅក្នុងប្រទេសឥណ្ឌា ។ ក្រោយមកវាបានក្លាយជាប៉ុស្តិ៍ព័ត៌មានឯកជនដំបូងគេដែលមានឈ្មោះថា Zee News ហើយត្រូវបានគ្រប់គ្រងដោយកូនប្រុសរបស់គាត់ឈ្មោះ Punit ។
បច្ចុប្បន្ននេះស្ថានីយ៍ទូរទស្សន៍ផ្កាយរណបរបស់ Zee TV បានអះអាងថានឹងមានអ្នកទស្សនៈចំនួន ៦៥០ លាននាក់នៅក្នុង ១៦៨ ប្រទេសដែលមាន ៣២ ប៉ុស្តិ៍ ដែលកំពុងដំណើរការហើយវានឹងអាចមានអ្នកទស្សនាឈានដល់ចំនួនមួយពាន់លាននាក់នៅទូទាំងប្រទេសផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)