Posted on Leave a comment

លោកមហាសេដ្ឋី Hamdi Ulukaya ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Chobani Inc

លោ​ក Hamdi Ulukaya កើតនៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ១៩៧២ គាត់គឺជាអ្នកជំនួញជនជាតិឃឺដដែលកើតនៅប្រទេសទួរគីហើយបានរស់នៅក្នុងសហរដ្ឋអាមេរិក ។ លោ​ក Hamdi គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Chobani ។ នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦ លោ​ក Hamdi បានប្រកាសប្រាប់បុគ្គលិករបស់គាត់ថានឹងផ្តល់ឱ្យពួកគេនូវភាគហ៊ុនចំនួន ១០ ភាគរយនៅក្រុមហ៊ុន Chobani ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN Money លោ​ក Hamdi ពិតជាមានភាពម៉ឺងម៉ាត់ចំពោះសិទ្ធិជនជាតិឃឺដ ហើយគាត់បានចាកចេញពីប្រទេសតួកគីដោយសារតែការជិះជាន់របស់រដ្ឋទួរគីទៅលើក្រុមជនជាតិភាគតិចឃឺដរបស់ខ្លួន ។ លោ​ក Hamdi បានចាប់ផ្តើមបង្កើតរោងចក្រ modest feta-cheese នៅឆ្នាំ ២០០២ តាមការណែនាំរបស់ឪពុកគាត់ ។

ហើយគាត់ក៏បានទិញរោងចក្រផលិតទឹកដោះគោជូរដែលបានបោះបង់ចោលនៅរដ្ឋញូវយ៉កក្នុងឆ្នាំ ២០០៥ នៅក្នុងតំបន់មួយដែលធ្លាប់ជាមជ្ឈមណ្ឌលនៃឧស្សាហកម្មផលិតទឹកដោះគោនឹងឈីស ។ ដោយមិនមានបទពិសោធន៏ពីមុននៅក្នុងអាជីវកម្មទឹកដោះគោជូរគាត់បានបង្កើតរោងចក្រផលិតទឹកដោះគោជូរមួយឈ្មោះជូបានីដោយមានទីតាំងនៅក្នុងរដ្ឋជាច្រើន ។ វាត្រូវបានគេលក់ក្នុងតម្លៃជាង ១ ពាន់លានដុល្លារក្នុងការលក់ប្រចាំឆ្នាំក្នុងរយៈពេលតិចជាង ៥ ឆ្នាំបន្ទាប់ពីការបើកដំណើរការដែលបានក្លាយជាយីហោទឹកដោះគោយ៉ាអួឈានមុខគេនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១១ ។

លោ​ក Hamdi គឺជាសហគ្រិនដ៏ឆ្នើមប្រចាំឆ្នាំក្នុងឆ្នាំ ២០១៣ ហើយភាពជោគជ័យនៃការបង្កើតរោងចក្រផលិតទឹកដោះគោជូររបស់គាត់បានធ្វើអោយគាត់បានក្លាយជាមហាសេដ្ឋី និងបានបង្កើតការងារថ្មីនៅក្នុងតំបន់ជាច្រើន ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់នៅឆ្នាំ ២០១៦ មានចំនួន ១,៩២ ពាន់លានដុល្លារ ។

ទ្រព្យសម្បត្តិ៖ Hamdi Ulukaya

លោក Hamdi Ulukaya គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Chobani Inc ។ លោក Hamdi មានទ្រព្យសម្បត្តិសរុបប្រមាណ ១,១ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ។ គាត់បានធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅតំបន់ Erzincan ប្រទេសទួរគី ។ លោក Hamdi បានចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ ។ ហើយក្រោយមកគាត់បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៩៤ និងបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យអាល់បានីក្នុងឆ្នាំ ១៩៩៧ ។

ក្នុងឆ្នាំ ២០០១ លោក Hamdi បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Euphrates ដែលជាក្រុមហ៊ុនផលិតឈីសនៅទីក្រុងញូវយ៉កនៅពេលគាត់ធ្វើតាមដំបូន្មានរបស់ឪពុកគាត់ ។ ចាប់តាំងពីពេលនោះមកការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Chobani បានកើនឡើងដល់ជិត ១ ពាន់លានដុល្លារ ។

គិតត្រឹមខែ​ ធ្នូ ឆ្នាំ ២០១២ លោក Hamdi បានចាប់ផ្តើមបង្កើតរោងចក្រផលិតទឹកដោះគោជូរថ្មីក្នុងតម្លៃ ៤៥០ ដុល្លារ ។ លោក Hamdi បានធ្វើជាសមាជិកនៃថ្នាក់ត្រួតពិនិត្យអាជីវកម្មឆ្នាំ ២០០៩ ហើយគាត់ក៏ត្រូវបានគេដាក់ឈ្មោះថាជាសហគ្រិនម្នាក់ដ៏ឆ្នើមប្រចាំឆ្នាំនៅឆ្នាំ ២០១៣ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply