លោក Hansjörg Wyss កើតនៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ១៩៣៥ ដែលជាសហគ្រិនជនជាតិស្វ៊ីស និងជាអ្នកជំនួញ និងសប្បុរសជន ។ គិតត្រឹមឆ្នាំ ២០១៥ លោក Hansjörg បានឈរនៅលំដាប់លេខ ២៤០ ក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ៦,១ ពាន់លានដុល្លារ ។
អាជីព៖
បន្ទាប់ពីទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិស្វកម្មសំណង់ស៊ីវិល និងសំណង់ពីវិទ្យាស្ថានបច្ចេកវិទ្យាស្វ៊ីសរបស់សហព័ន្ធស្វីសនៅឆ្នាំ ១៩៥៩ លោក Hansjörg បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យហាវ៉ាដដែលបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅឆ្នាំ ១៩៦៥ ។ ហើយក្រោយមកគាត់បានធ្វើការនៅក្នុងមុខតំណែងផ្សេងៗនៅក្នុងឧស្សាហកម្មវាយនភ័ណ្ឌនឹងរាប់បញ្ចូលទាំងវិស្វកររោងចក្រ និងជាអ្នកគ្រប់គ្រងគំរោងសំរាប់ក្រុមហ៊ុន Chrysler នៅប្រទេសប៉ាគីស្ថាន តួកគី និងហ្វីលីពីន ។
លោក Hansjör ក៏បានធ្វើការនៅក្នុងក្រុមហ៊ុនឧស្សាហកម្មផលិតដែកថែបនៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក ។ លោក Hansjör បានជួបជាមួយគ្រូពេទ្យវះកាត់ម្នាក់ដែលបានបង្កើតក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្តរបស់ប្រទេសស្វីស ។ លោក Hansjör បានចំណាយពេលពីរឆ្នាំដើម្បីរៀនអំពីឧស្សាហកម្មឧបករណ៍វេជ្ជសាស្ត្រ ។ គាត់បានក្លាយជាប្រធានក្រុមហ៊ុន Synthes USA ក្នុងឆ្នាំ ១៩៧៧ ។
នៅឆ្នាំ ១៩៧៧ លោក Hansjör បានក្លាយជាប្រធានក្រុមហ៊ុន Synthes USA ដែលជាផ្នែកមួយនៃក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ Synthes ដែលមានមូលដ្ឋាននៅប្រទេសស្វីស ។ ក្រុមហ៊ុន Synthes បានផលិតឧបករណ៍វេជ្ជសាស្ត្រ Synthes ហើយបាននាំចេញទៅសហរដ្ឋអាមេរិកក្រោមការគ្រប់គ្រងរបស់លោក Hansjör ហើយបានពង្រីកក្រុមលក់របស់ខ្លួន និងបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ពីរបៀបប្រើប្រាស់ និងផលិតផលរបស់ខ្លួន ។
លោក Hansjör ជានាយកប្រតិបត្តិ និងជាប្រធានរបស់ក្រុមហ៊ុន Synthes រហូតដល់ការលាលែងពីតំណែងជានាយកប្រតិបត្តិនៅឆ្នាំ ២០០៧ ។ គាត់បានរក្សាតួនាទីជាប្រធានក្រុមហ៊ុនរហូតដល់លោក Johnson ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Synthes ក្នុងឆ្នាំ ២០១២ ។
ទ្រព្យសម្បត្តិ៖ Hansjorg Wyss
លោក Hansjorg Wyss គឺជាសហគ្រិន និងជាអ្នកជំនួញជនជាតិស្វីសដែលមានទ្រព្យសម្បត្តិសុទ្ធ ៦ ពាន់លានដុល្លារ ។ លោក Hansjorg ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិស្វកម្មសំណង់ស៊ីវិល និងសំណង់ពីវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីសនៅហ្សូរីច ។ ហើយគាត់បានបន្តទៅចូលរៀននៅមហាវិទ្យាល័យពាណិជ្ជសាស្រ្តនៃសាកលវិទ្យាល័យហាវ៉ាដ ។
លោក Hansjorg បានក្លាយជាប្រធានក្រុមហ៊ុន Synthes ដែលជាក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រនៅចុងទសវត្សទី ៧០ ។ ថ្មីៗនេះគាត់បានលក់ក្រុមហ៊ុន Synthes ទៅឱ្យលោក Johnson ក្នុងតម្លៃជាង ២១ ពាន់លានដុល្លារ ។ ហើយឥឡូវនេះគាត់បានចូលនិវត្តន៍ និងបានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Synthes ។
លោក Hansjorg ក៏ជាសប្បុរសជនម្នាក់ និងបានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលសប្បុរសធម៌ជាច្រើនដែលបានផ្តោតលើបរិស្ថានវិទ្យា និងអភិរក្ស ។ ក្នុងឆ្នាំ ២០០៨ គាត់បានផ្តល់អំណោយដ៏ច្រើនបំផុតដោយបានបរិច្ចាគ ១២៥ លានដុល្លារដើម្បីផ្តល់ជូនដល់មូលនិធិសម្រាប់មជ្ឈមណ្ឌលវិទ្យាសាស្ត្រពហុវិន័យថ្មី ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)