លោក Sim Daniel Abraham កើតនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩២៤ ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគ និងជាសប្បុរសជនជនជាតិអាមេរិក ។ គាត់គឺជាស្ថាបនិកនៃក្រុមហ៊ុន Thompson Medical ដែលជាក្រុមហ៊ុនផលិតផលឱសថសំខាន់ក៏ដូចជាកម្មវិធីរបបអាហារបំប៉ន Slim-Fast ផងដែរ ។
អាជីព៖
លោក Abraham បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Thompson Medical ដែលជាក្រុមហ៊ុនផលិតផលឱសថសំខាន់ក៏ដូចជាកម្មវិធីរបបអាហារ និងបានណែនាំផលិតផលអាហារបំប៉ននៅចុងទសវត្ស ១៩៧០ ។ ក្រុមហ៊ុន Unilever បានទិញយកកម្មវិធីរបបអាហារ Slim-Fast ក្នុងតម្លៃ ២,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០០០ ។ គិតត្រឹមខែ តុលា ឆ្នាំ ២០១៦ គាត់មានទ្រព្យសម្បត្តិប្រមាណ ២,១ ពាន់លានដុល្លារអាមេរិក ។ លោក Abraham បានបោះពុម្ពសៀវភៅកំណត់ហេតុរបស់គាត់ក្នុងឆ្នាំ ២០១០ ដែលមានចំណងជើងថា “អ្វីៗអាចធ្វើទៅបាន” ។
សម្បុរសធម៍៖
តាមរយៈការសន្ទនាមិត្តភាពផ្ទាល់ខ្លួនជាមួយមេដឹកនាំអាមេរិក អ៊ីស្រាអែល និងនៅមជ្ឈិមបូព៌ាលោក Abraham បានធ្វើការក្នុងរយៈពេលពីរទសវត្សកន្លងមកដើម្បីជួយបញ្ចប់ជម្លោះអារ៉ាប់ និងអ៊ីស្រាអែល ។ គាត់គឺជាអ្នកជួយឧបត្ថម្ភធំនៃវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ។
លោក Abraham ជាអ្នកទទួលបន្ទុកនៅក្នុងកម្មវិធីការសិក្សាផ្នែកគោលនយោបាយនៅមជ្ឈឹមបូព៌ានៅសាកលវិទ្យាល័យព្រីនស្តុន និងជាប្រធានផ្នែកឱសថបំប៉ននៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យហាវ៉ាដ ។ ហើយគាត់បានផ្តល់មូលនិធិដល់សាលា Dan Abraham សម្រាប់ការគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bar-Ilan នៅប្រទេសអ៊ីស្រាអែល និងកម្មវិធី Daniel Abraham Israel នៅសាកលវិទ្យាល័យ Yeshiva និងកម្មវិធីកិត្តិយសនៅមហាវិទ្យាល័យ Stern សម្រាប់ស្ត្រី ។
លោក Abraham បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Ben-Gurion នៃសាកលវិទ្យាល័យ Negev និងសាកលវិទ្យាល័យ Bar-Ilan និងសាកលវិទ្យាល័យ Yeshiva ។ ហើយគាត់បានផ្តល់អំណោយដល់ Mayo Clinic សម្រាប់ការបង្កើតមជ្ឈមណ្ឌលសុខភាព Dan Abraham ដែលបានបើកនៅឆ្នាំ ២០០៧ ដែលទទួលបានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជាតិ ។
ទ្រព្យសម្បត្តិ៖ S. Daniel Abraham
លោក S. Daniel Abraham គឺជាអ្នកជំនួញ និងជាសហគ្រិនជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២,១ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមទស្សនាវដ្តី Forbes ។ លោក Abraham ទទួលបានភាពលេចធ្លោនៅក្នុងទសវត្សឆ្នាំ ១៩៧០ សម្រាប់ក្រុមហ៊ុនផលិតផលរបបអាហារបំប៉ន Slim-Fast ។ ក្រៅពីធ្វើជាអ្នកជំនួញលោក Abraham ក៏បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ ។
ហើយគាត់ត្រូវបានគេដឹងថាបានផ្តល់នូវអំណោយដល់សប្បុរសធម៍សម្រាប់បុព្វហេតុជ្វីហ្វនឹងធ្វើយុទ្ធនាការសម្រាប់បេក្ខជនប្រជាធិបតេយ្យជាច្រើនរួមទាំងយុទ្ធនាការប្រធានាធិបតីរបស់លោកបារ៉ាក់អូបាម៉ាផងដែរ ។ តាមពិតគាត់ត្រូវបានគេឧទ្ទិសដល់បុព្វហេតុសង្គមផ្សេងៗគ្នាដែលរួមមានការលើកទឹកចិត្តសន្តិភាពនៅមជ្ឈឹមបូព៌ាបង្កើនឱកាសអប់រំក៏ដូចជាដើម្បីកែលម្អអាហារូបត្ថម្ភ និងសុខភាពទូទៅជាច្រើនទៀតផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)