Posted on Leave a comment

លោកមហាសេដ្ឋី S. Daniel Abraham ជាស្ថាបនិកនៃក្រុមហ៊ុន Thompson Medical ដែលជាក្រុមហ៊ុនផលិតផលឱសថសំខាន់

លោក Sim Daniel Abraham កើតនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩២៤ ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគ និងជាសប្បុរសជនជនជាតិអាមេរិក ។ គាត់គឺជាស្ថាបនិកនៃក្រុមហ៊ុន Thompson Medical ដែលជាក្រុមហ៊ុនផលិតផលឱសថសំខាន់ក៏ដូចជាកម្មវិធីរបបអាហារបំប៉ន Slim-Fast ផងដែរ ។

អាជីព៖

លោក Abraham បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Thompson Medical ដែលជាក្រុមហ៊ុនផលិតផលឱសថសំខាន់ក៏ដូចជាកម្មវិធីរបបអាហារ និងបានណែនាំផលិតផលអាហារបំប៉ននៅចុងទសវត្ស ១៩៧០ ។ ក្រុមហ៊ុន Unilever បានទិញយកកម្មវិធីរបបអាហារ Slim-Fast ក្នុងតម្លៃ ២,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០០០ ។ គិតត្រឹមខែ តុលា ឆ្នាំ ២០១៦ គាត់មានទ្រព្យសម្បត្តិប្រមាណ ២,១ ពាន់លានដុល្លារអាមេរិក ។ លោក Abraham បានបោះពុម្ពសៀវភៅកំណត់ហេតុរបស់គាត់ក្នុងឆ្នាំ ២០១០ ដែលមានចំណងជើងថា “អ្វីៗអាចធ្វើទៅបាន” ។

សម្បុរសធម៍៖

តាមរយៈការសន្ទនាមិត្តភាពផ្ទាល់ខ្លួនជាមួយមេដឹកនាំអាមេរិក អ៊ីស្រាអែល និងនៅមជ្ឈិមបូព៌ាលោក Abraham បានធ្វើការក្នុងរយៈពេលពីរទសវត្សកន្លងមកដើម្បីជួយបញ្ចប់ជម្លោះអារ៉ាប់ និងអ៊ីស្រាអែល ។ គាត់គឺជាអ្នកជួយឧបត្ថម្ភធំនៃវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ។

លោក Abraham ជាអ្នកទទួលបន្ទុកនៅក្នុងកម្មវិធីការសិក្សាផ្នែកគោលនយោបាយនៅមជ្ឈឹមបូព៌ានៅសាកលវិទ្យាល័យព្រីនស្តុន និងជាប្រធានផ្នែកឱសថបំប៉ននៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យហាវ៉ាដ ។ ហើយគាត់បានផ្តល់មូលនិធិដល់សាលា Dan Abraham សម្រាប់ការគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bar-Ilan នៅប្រទេសអ៊ីស្រាអែល និងកម្មវិធី Daniel Abraham Israel នៅសាកលវិទ្យាល័យ Yeshiva និងកម្មវិធីកិត្តិយសនៅមហាវិទ្យាល័យ Stern សម្រាប់ស្ត្រី ។

លោក Abraham បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Ben-Gurion នៃសាកលវិទ្យាល័យ Negev និងសាកលវិទ្យាល័យ Bar-Ilan និងសាកលវិទ្យាល័យ Yeshiva ។ ហើយគាត់បានផ្តល់អំណោយដល់ Mayo Clinic សម្រាប់ការបង្កើតមជ្ឈមណ្ឌលសុខភាព Dan Abraham ដែលបានបើកនៅឆ្នាំ ២០០៧ ដែលទទួលបានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជាតិ ។

ទ្រព្យសម្បត្តិ៖ S. Daniel Abraham

លោក S. Daniel Abraham គឺជាអ្នកជំនួញ និងជាសហគ្រិនជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២,១ ពាន់លានដុល្លារគិតត្រឹមខែ​ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមទស្សនាវដ្តី Forbes ។ លោក Abraham ទទួលបានភាពលេចធ្លោនៅក្នុងទសវត្សឆ្នាំ ១៩៧០ សម្រាប់ក្រុមហ៊ុនផលិតផលរបបអាហារបំប៉ន Slim-Fast ។ ក្រៅពីធ្វើជាអ្នកជំនួញលោក Abraham ក៏បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ ។

ហើយគាត់ត្រូវបានគេដឹងថាបានផ្តល់នូវអំណោយដល់សប្បុរសធម៍សម្រាប់បុព្វហេតុជ្វីហ្វនឹងធ្វើយុទ្ធនាការសម្រាប់បេក្ខជនប្រជាធិបតេយ្យជាច្រើនរួមទាំងយុទ្ធនាការប្រធានាធិបតីរបស់លោកបារ៉ាក់អូបាម៉ាផងដែរ ។ តាមពិតគាត់ត្រូវបានគេឧទ្ទិសដល់បុព្វហេតុសង្គមផ្សេងៗគ្នាដែលរួមមានការលើកទឹកចិត្តសន្តិភាពនៅមជ្ឈឹមបូព៌ាបង្កើនឱកាសអប់រំក៏ដូចជាដើម្បីកែលម្អអាហារូបត្ថម្ភ និងសុខភាពទូទៅជាច្រើនទៀតផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply