Posted on Leave a comment

លោកមហាសេដ្ឋី Martin Selig ជាអ្នកអភិវឌ្ឍន៍អចលននៅសហរដ្ឋអាមេរិក

លោក Martin Selig កើតនៅឆ្នាំ ១៩៣៦ ដែលជាមហាសេដ្ឋីជនជាតិអាមេរិក និងជាអ្នកអភិវឌ្ឍន៍អចលនដែលមានដើមកំណើតមកពីប្រទេសអាឡឺម៉ង់ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតមជ្ឈមណ្ឌលកូឡុំបៀដែលជាអាគារដ៏ខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុង Seattle ។

អាជីព៖

លោក Martin បានចាប់ផ្តើមសាងសង់អាគារខ្ពស់ៗ ជាច្រើននៅក្នុងទីក្រុង Seattle រួមមានទាំងប្លុកពីរនៅលើដងវិថី Fifth Avenue ដែលត្រូវបានគេស្គាល់ថា Fifth & Jackson និង Fifth & Yesler ។ ហើយនៅទសវត្សឆ្នាំ ១៩៨០ គាត់បានកាន់កាប់ការិយាល័យជិតមួយភាគបីនៅក្នុងទីក្រុង Seattle ។

នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់នៅឆ្នាំ ១៩៨៧ មានចំនួន ២៧០ លានដុល្លារអាមេរិក ។ លោក Martin បានសាងសង់មជ្ឈមណ្ឌលកូឡុំបៀនៅឆ្នាំ ១៩៨៥ ហើយវានៅតែជាអាគារដ៏ខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុង Seattle ។ ហើយក្រោយមកគាត់បានលក់មជ្ឈមណ្ឌលកូឡុំបៀនៅឆ្នាំ ១៩៨៩ ក្នុងតម្លៃ ៣៥៤ លានដុល្លារ ។

កាលពីខែ សីហា ឆ្នាំ ២០១៥ គេបានរាយការណ៍ថាលោក Martin បានដាក់គម្រោងសាងសង់អាគារ ៣១ ជាន់នៅលើកំពូលអគារធនាគារបម្រុងសហព័ន្ធឆ្នាំ ១៩៥០ នៅលើវិថីទី ២ ។ ហើយគាត់បបានទិញអគារនេះនៅក្នុងការដេញថ្លៃរបស់រដ្ឋាភិបាលក្នុងតម្លៃ ១៦ លានដុល្លារកាលពីដើមឆ្នាំ ២០១៥ ។ កាលពីខែ តុលា ឆ្នាំ ២០១៥ លោក Martin ជាម្ចាស់កម្មសិទ្ធិការិយាល័យចំនួន ៤ លានហ្វីតការ៉េនៅក្នុងទីក្រុង Seattle ។​ លោក Martin មានទ្រព្យសម្បត្តិចំនួន ១,១ ពាន់លានដុល្លារ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply