Posted on Leave a comment

លោកមហាសេដ្ឋី James Goodnight ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SAS និងជាអ្នកសរសេរកម្មវិធី software

លោក James Howard Goodnight កើតនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៤៣ ដែលជាអ្នកជំនួញជនជាតិអាមេរិក ។​ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SAS និងជាអ្នកសរសេរកម្មវិធី software ។

ជីវិតដំបូង៖

លោក James បានចាប់ផ្តើមរៀនមុខវិជ្ជាកុំព្យូទ័រនៅឆ្នាំទី ២ នៅឯសាកលវិទ្យាល័យរដ្ឋខារ៉ូលីណា ។ នៅពេលនោះគាត់បាននិយាយថា “ខ្ញុំស្រលាញ់ការបង្កើតម៉ាស៊ីនសម្រាប់មនុស្សផ្សេងទៀត” ។ គាត់បានចាប់ផ្តើមបម្រើការងារនៅក្នុងក្រុមហ៊ុនមួយដែលកំពុងសាងសង់ឧបករណ៍អេឡិចត្រូនិចសម្រាប់ស្ថានីយ៍ដែលទាក់ទងជាមួយយានអវកាសអាប៉ូឡូ ។ ពេលកំពុងធ្វើការលើកម្មវិធីអាប៉ូឡូគាត់ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ៥០ ភាគរយ ។

នេះបង្ហាញពីទស្សនៈរបស់គាត់លើវប្បធម៌សាជីវកម្ម និងតួនាទីនាពេលអនាគតរបស់គាត់ក្នុងនាមជានិយោជក ។ ហើយគាត់បានវិលត្រឡប់ទៅសាកលវិទ្យាល័យរដ្ឋ North Carolina បន្ទាប់ពីគាត់បានចាប់ផ្តើមធ្វើការលើគម្រោងយានអវកាសអាប៉ូឡូ​ ។ គាត់ទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកស្ថិតិជាមួយនិក្ខេបបទដែលមានចំណងជើងថាការប៉ាន់ស្មានមិនលំអៀងនៃសមាសធាតុបំរែបំរួលក្នុងម៉ូឌែលលីនេអ៊ែរដោយសង្កត់ធ្ងន់ទៅលើការធ្វើចំណាត់ថ្នាក់មួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Robert James Monroe ។

ទ្រព្យសម្បត្តិ៖ James Goodnight

លោក James Goodnight គឺជាអ្នកជំនួញជនជាតិអាមេរិក និងជាអ្នកបង្កើតកម្មវិធី software ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១០ ពាន់លានដុល្លារ ។ គាត់បានបង្កើតក្រុមហ៊ុនជាមួយដៃគូជំនួញរបស់គាត់ឈ្មោះ John Sall ក្នុងឆ្នាំ ១៩៧៦ ។ លោក James បានចាប់ផ្តើមរៀនមុខវិជ្ជាកុំព្យូទ័រនៅសាកលវិទ្យាល័យ North Carolina ជាកន្លែងដែលទទួលបានសញ្ញាប័ត្រអនុបណ្ឌិតស្ថិតិក្នុងឆ្នាំ ១៩៦៨ ។

លោក James បានចាប់ផ្តើមចូលបម្រើការងានៅក្នុងនៅក្រុមហ៊ុនមួយដែលកំពុងសាងសង់ឧបករណ៍អេឡិចត្រូនិចសម្រាប់ស្ថានីយ៍ដែលទាក់ទងជាមួយយានអវកាសអាប៉ូឡូ ។ ហើយគាត់មានចំណាប់អារម្មណ៍ក្នុងការធ្វើអោយប្រសើរឡើងនូវស្ថានភាពនៃការអប់រំនៅសាលាបឋម និងមធ្យមសិក្សា ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply