Posted on Leave a comment

លោកមហាសេដ្ឋី Alexei Mordashov ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Severstal ដែលជាក្រុមហ៊ុនផលិតដែកថែប ធ្យូងថ្ម

លោក Alexei Mordashov កើតនៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៩៦៥ ដែលជាពាណិជ្ជករ និងជាមហាសេដ្ឋីរុស្ស៊ី ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Severstal ដែលជាក្រុមហ៊ុនផលិតដែកថែប ធ្យូងថ្ម ។ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថាលោក Mordashov គឺជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសរុស្ស៊ីដែលមានទ្រព្យសម្បត្តិប្រមាណ ១៥,៧ ពាន់លានដុល្លារ ។

ជីវិតដំបូង៖

លោក Mordashov បានបញ្ចប់បរិញ្ញាបត្រពីវិទ្យាស្ថានវិស្វកម្ម – សេដ្ឋកិច្ច Leningrad ។ ហើយបន្ទាប់មកគាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Northumbria នៅទីក្រុង Newcastle ប្រទេសអង់គ្លេសក្នុងឆ្នាំ ២០០១ ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងរោងចក្រដែកថែបដែលឪពុកម្តាយរបស់គាត់បានធ្វើការនៅទីនោះ ។

អាជីព៖

នៅឆ្នាំ ១៩៨៨ លោក Mordashov បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុន Cherepovetskiy Metallurgical Plant បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានវិស្វកម្ម – សេដ្ឋកិច្ចនៅឆ្នាំ ១៩៩២ ។ បន្ទាប់មកគាត់បានក្លាយជានាយកហិរញ្ញវត្ថុហើយមិនយូរប៉ុន្មានក្រុមហ៊ុនត្រូវបានធ្វើឯកជនភាវូបនីយកម្ម ។ នៅឆ្នាំ ១៩៩៦ គាត់ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ។ លោក Mordashov បានចាប់ផ្តើមសាងសង់ក្រុមហ៊ុនដ៏ធំមួយដែលមានឈ្មោះថា Severstal ដែលជាក្រុមហ៊ុនផលិតដែកថែប ធ្យូងថ្ម និងក្រុមហ៊ុនរ៉ែ ។

នៅឆ្នាំ ២០០៤ គាត់បានចាប់ផ្តើមវិនិយោគនៅក្នុងក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិកដោយទិញយកក្រុមហ៊ុននៅ Dearborn, MI និង Columbus, MS ។ ការទិញយកនេះរួមបញ្ចូលទាំងរោងចក្រ Rouge Plant នៅក្នុងទីក្រុង Dearborn ។ គាត់បានទទួលប្រាក់កម្ចីពីនាយកដ្ឋានថាមពលសហរដ្ឋអាមេរិកដើម្បីជួសជុល និងកែលម្អរោងចក្រផលិតនៅក្នុងទីក្រុង Dearborn ។ តម្លៃប្រាក់កម្ចីជាង ៣៧០ លានដុល្លារត្រូវបានដកហូតមកវិញក្នុងឆ្នាំ ២០១២ បន្ទាប់ពីមានភាពតានតឹងផ្នែកនយោបាយរវាងអាមេរិក និងរុស្ស៊ី ។

ចន្លោះពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៤ លោក Mordashov ក្រុមហ៊ុន Severstal បានវិនិយោគរហូតដល់ទៅ ៣ ពាន់លានដុល្លារអាមេរិកនៅក្នុងទីក្រុង Dearborn និងទីក្រុង Columbus ។ ក្នុងឆ្នាំ ២០១១ គាត់បានលក់ទ្រព្យសម្បត្តិរបស់គាត់នៅសហរដ្ឋអាមេរិកមួយចំនួននៅរដ្ឋអូហៃអូរដ្ឋ Maryland និងរដ្ឋ West Virginia ទៅឲ្យក្រុមហ៊ុន Renco Group ដែលបានគ្រប់គ្រងដោយ Ira Rennert ។ នៅឆ្នាំ ២០១៤ រាល់ការវិនិយោគរបស់ក្រុមហ៊ុន Severstal នៅសហរដ្ឋអាមេរិកវាត្រូវបានលក់ក្នុងតម្លៃ ២,៣ ពាន់លានដុល្លារ ។

ក្រុមហ៊ុនរបស់គាត់ឈ្មោះ Severstal មានគំរោងរាប់ពាន់លានដុល្លារក្នុងការវិនិយោគរួមគ្នាជាមួយ POSCO នៅប្រទេសឥណ្ឌាខាងកើតផងដែរ ។ នៅឆ្នាំ ២០១១ លោក Mordashov បានទិញយកភាគហ៊ុនចំនួន ២៥ ភាគរយនៅក្នុងក្រុមហ៊ុនផលិតម៉ាស៊ីនទួរប៊ីន និងម៉ាស៊ីនចំហាយថាមពលពីក្រុមហ៊ុន Siemens ។ ក្នុងឆ្នាំ ២០១៣ លោក Mordashov ជាមួយដៃគូរបស់គាត់គឺលោក Yuri Kovalchuk បានទិញ ៥០% ពីក្រុមហ៊ុន Tele2 Russia ដែលជាប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំជាងគេទី ៤ ។

ក្នុងឆ្នាំ ២០១២ លោក Mordashov បានបញ្ចូលទ្រព្យសម្បត្តិរ៉ែមាសរបស់ក្រុមហ៊ុន Severstal ទៅជាក្រុមហ៊ុនតែមួយគឺក្រុមហ៊ុន Nord Gold NV ។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនរបស់ទីក្រុងឡុងដ៍ ។ នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Nord Gold បានទទួលអាជ្ញាប័ណ្ណដើម្បីចាប់យកការរុករករ៉ែមាសនៅប្រទេសស៊ីបេរី ។ នៅឆ្នាំ ២០១៧ លោក Mordashov បានប្រកាសពីផែនការដកក្រុមហ៊ុន Nordgold ចេញពីទីផ្សារភាគហ៊ុនរបស់ទីក្រុងឡុងដ៍ដោយលើកឡើងពីការវាយតម្លៃមិនត្រឹមត្រូវដែលបានទារឱ្យក្រុមហ៊ុនមានយ៉ាងតិច ២៥% ខណៈដែលលោក Mordashov បានកាន់កាប់ ៩១% នៃក្រុមហ៊ុន ។

លោក Mordashov ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមនៃក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតនៅលើពិភពលោកនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១២ ។ ក្នុងឆ្នាំ ២០១១ គាត់គឺជាជនជាតិរុស្ស៊ីតែមួយគត់ដែលបានចូលរួមក្នុងកិច្ចប្រជុំរបស់ក្លឹប Bilderberg នៅ St Moritz ប្រទេសស្វីស។ នៅឆ្នាំ ២០១៥ លោក Mordashov បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាគាត់បានលាឈប់ពីតំណែងជានាយកប្រតិបត្តិដោយតែងតាំងអតីត COO Vadim Larin ជំនួសតំណែងរបស់គាត់ ។ លោក Mordashov នឹងត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply