លោក Arkady Romanovitch Rotenberg កើតនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៥១ ដែលជាអ្នកជំនួញជនជាតិរុស្ស៊ី ។ គាត់បានសហការជាមួយបងប្រុសរបស់គាត់ឈ្មោះ Boris Rotenberg ដើម្បីបង្កើតក្រុមហ៊ុន SGM (Stroygazmontazh) ដែលជាក្រុមហ៊ុនសំណង់ដ៏ធំបំផុត និងជាអ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងប្រទេសរុស្ស៊ី ។
គាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes ដោយជាប់ចំណាត់ថ្នាក់លេខ ៦២១ ក្នុងចំណោមអ្នកមានជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៤ ។ គិតត្រឹមខែ មករា ឆ្នាំ ២០១៦ យោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ១,២៦ ពាន់លានដុល្លារ ។ គាត់ត្រូវបានទទួលរងការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលអាមេរិកដែលជាប់ទាក់ទងទៅនឹងព្រឹត្តិការណ៍នានាក្នុងអំឡុងវិបត្តិរបស់ប្រទេសអ៊ុយក្រែន ។
ជីវប្រវត្តិ៖
នៅឆ្នាំ ២០០១ លោក Rotenberg និងបងប្រុសរបស់គាត់បានបង្កើតធនាគារ SMP ដែលប្រតិបត្តិការនៅក្នុងទីក្រុងចំនួន ៤០ នៅក្នុងប្រទេសរុស្ស៊ីដែលមានសាខាជាង ១០០ ដែលច្រើនជាងពាក់កណ្តាលនៅក្នុងទីក្រុងមូស្គូ ។ លោក Rotenberg គឺជាប្រធានក្លឹបកីទ្បា Hockey Dynamo Moscow ។ នៅឆ្នាំ ២០១៣ គាត់ក៏បានក្លាយជាសមាជិកគណៈកម្មាធិការនៃសហព័ន្ធយូដូអន្តរជាតិផងដែរ ។
នៅឆ្នាំ ២០១៣ គាត់បានក្លាយជាប្រធាននៃគ្រឹះស្ថានបោះពុម្ពសៀវភៅ និងធ្លាប់ជាអ្នកផ្គត់ផ្គង់ធំបំផុតសម្រាប់សៀវភៅសិក្សានៅសហភាពសូវៀត ។ ហើយគាត់ក៏បានក្លាយជាក្រុមហ៊ុនឯកជនមួយក្នុងឆ្នាំ ២០១១ នៃសហព័ន្ធរុស្ស៊ីដោយបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរជាច្រើននៅក្នុងវិស័យផ្សេងៗផងដែរ ។
ក្នុងឆ្នាំ ២០១៣ ក្រុមប្រឹក្សាផ្ទៃក្នុងមួយត្រូវបានបង្កើតឡើងដោយក្រសួងអប់រំដើម្បីពិនិត្យសៀវភៅសិក្សាទាំងអស់ ។ សៀវភៅប្រកួតប្រជែងជាច្រើនមិនបានឆ្លងកាត់ការវាយតម្លៃនោះទេដូច្នេះហើយវាត្រូវបានឈ្នះប្រហែល ៧០% នៃកិច្ចសន្យាសម្រាប់សៀវភៅសិក្សាថ្មីនៅសហព័ន្ធរុស្ស៊ីក្នុងឆ្នាំ ២០១៤ ។ នៅពេលដែលប្រទេសអ៊ីតាលីផ្អែកលើការដាក់ទណ្ឌកម្មនេះបានរឹបអូសទ្រព្យសម្បត្តិរបស់លោក Rotenberg ពីសហព័ន្ធរុស្ស៊ីដោយបានចេញច្បាប់ថ្មីដែលអនុញ្ញាតឱ្យជនជាតិរុស្ស៊ីដែលរងការវាយប្រហារដោយទណ្ឌកម្មទទួលបានសំណងពីរដ្ឋ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)