សេះដាច់ យកសេះតាម
អត្ថាធិប្បាយ
សុភាសិតនេះ ចង់ពន្យល់យើងថាក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ជួនកាលគេយកវត្ថុដែលមានភាពឬបែបប្រហាក់ប្រហែលគ្នាមកធ្វើជាជំនួយ ដូចជាបើសេះដាច់ខ្សែហើយរត់ចេញទៅ តើត្រូវធ្វើយ៉ាងណានឹងចាប់វាបានមកវិញ? មនុស្សមិនអាចរត់តាមសេះទាន់ទេ ។ តើធ្វើយ៉ាងណា?
ចម្លើយ: ត្រូវជិះសេះមួយទៀត ដេញតាមសេះដែលដាច់ខ្សែនេះ ទើបចាប់បាន ។
ពាក្យដទៃទៀតគេថា ” បើបន្លាមុតត្រូវយកបន្លាជោះ ” ។ រឿងទាំងនេះ មិនខុសពីស្ថានការណ៏ ដែលទាក់ទងនឹងសាសនាប្រទេសកម្ពុជានាសតវត្សទី ២០ និង ៣១ នោះទេ ។ យ៉ាងណាមិញ ប្រទេសជិតខាងដែលមានបំណងលេបយក ទឹកដីរបស់យើង គេបានអនុវត្តនយោបាយញ ” សេះដាច់យកសេះតាម ” នេះប្រកបដោយជោគជ័យជាលំដាប់ ។ តើគេធ្វើយ៉ាងណាខ្លះ?
គេធ្វើយ៉ាងណាឲ្យខ្មែរបែកជា២ ពួក ដណ្តើមអំណាចគ្នា កាប់សម្លាប់គ្នា ហើយពួកវាចាំផ្តល់អាវុធ ដល់អាយ៉ងរបស់វាដែលសុទ្ធតែជាមនុស្សដែលវាបានអប់រំឲ្យដើរតាមមាគ៌ារបស់វា ។ គេយកខ្មែរឲ្យប្រហារខ្មែរឲ្យសង្កត់ខ្មែរអ្នកចេះដឹង កុំឲ្យងើបរួច អោយឋិតនៅក្នុងសំអប់ទៅវិញទៅមក អោយចែកជាបក្សពួកប្រកាន់ ថ្នាក់ស្លាប់រស់ ។ល។ សហភាពឬសាមគ្គីភាពរវាងខ្មែរ និងខ្មែរក៏រលាយអស់ ។ លទ្ធផលទីបំផុត គេក្របួចកខ្មែរជាប់ រើលែងរួច អស់ទឹក អស់ដី អស់អ្វីៗ ទាំងអស់ ហើយយើងជាខ្មែរក៏ចាប់រលាយសញ្ជាតិ បន្តិចម្តងៗ ដូចគ្នាបេះបិទ នឹងនគរចំប៉ា។ គេយកខ្មែរឲ្យបង្ក្រាបខ្មែរ ។ល។ បែបនេះគឺជានយោបាយ ” សេះដាច់យកសេះតាម ” ជាបែបដែលបុព្វបុរសយើងចងទុកជាតម្រាសម្រាប់ដោះបញ្ហាទាំងឡាយដែលកើតមានឡើង ។
ក្នុងបញ្ហាអប់រំមនុស្សដែលខ្វះការសិក្សា ប្រសិនបើគេប្រើអ្នកចេះដឹង ជ្រៅជ្រះមានវិជ្ជាខ្ពស់ឲ្យទៅធ្វើការអប់រំ គេកត់សំគាល់ឃើញថាបានទទួលលទ្ធផលតិចជាងប្រើមនុស្សដែលមានកំពស់ការចេះដឹង ប្រហាក់ប្រហែលគ្នានឹងមនុស្សដែលត្រូវគេអប់រំនោះ ។ ហេតុអ្វីក៏យ៉ាងនេះ? ។ សាស្ត្រាបណ្តាំ ” ក្រមង៉ុយ ” ចែងក្នុងវគ្គមួយនោះ ថា: ” អ្នកល្ងង់ ស្អប់អ្នកចេះ ” ។ ពិតណាស់ ចរិតខ្មែរ ដែលធ្លាប់ល្អត្រឹមត្រូវ ស្គាល់ខ្ពស់ទាប , ស្គាល់គុណនិងទោស បានត្រូវពត់ឲ្យវិលបញ្ច្រាសទិសដោយសារអាណានិគមបារាំង ដែលត្រួតត្រាសង្កត់ឲ្យខ្លបខ្លាចរាបដូចកន្ទេលចាប់ពីឆ្នាំប្រហែល១៨៥៥ រហូតដល់ឆ្នាំ ១៩៥៣ ទើបខ្មែរបានរួចខ្លួន ។ ក្នុងរយៈវេលានេះ បារាំងបានអប់រំនាម៉ឺនខ្មែរមួយចំនួនដែលឥតវិជ្ជាផង ហើយខ្វះវិចារណញ្ញាណផងពីរបៀបត្រួតត្រាខ្មែរ ដោយប្រើកាំភ្លើង និងដំបងដែលខ្មែរយើងជំនាន់នោះហៅ ” ក្តគោ ” ដើម្បីឲ្យខ្មែរខ្លបខ្លាច ។ មែន ខ្មែរខ្លាច បារាំងណាស់ ។ មិនមែនខ្លាចត្រឹមតែបារាំងទេ គឺខ្លាចបាក់ស្បាត តាំងពីលោក ” ជំទប់ លោកមេឃុំ , ព្រះតេជគុណ ចៅហ្វាយស្រុក ” ជាដើមឡើងទៅ ។
ការខ្លបខ្លាចដោយបង្កប់ទុកក្នុងបេះដូងនូវ ” សំអប់ ” មួយដែលកើតទំហំ ធំជាលំដាប់ បានចេញជាលទ្ធផលជាក់ស្តែង នាសម័យ ” ប៉ុល ពត ” ដែលកាល នោះ ឃាដករចំនួន ៩៥% គឺជាមនុស្សមិនដែលចូលសាលាម្តងណាសោះហើយ មិនដែលស្គាល់ក្លិនកាហ្វេ គុយទាវម្តងណាឡើយ ។
Source: khmerproverb
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)