គោះទឹកបង្អើលត្រី
និយមន័យៈ ធ្វើចលនាឲ្យផ្អើលដើម្បីងាយចាប់ ។
អត្ថាធិប្បាយ
អត្ថានុរូប
នៅក្នុងត្រពាំងដែលមានត្រីច្រើន ត្រីតែងពួនសម្ងំក្នុងគុម្ពស្មៅខ្លះ គុម្ពឈើខ្លះ ជួនក៏បង្កប់ខ្លួននៅបាតត្រពាំង ។ ដូចនេះ បើមានអ្នករកចាប់ត្រី គេតែងយកដំបងវាយទឹកផូងផាំង ដើម្បីឲ្យត្រីផ្អើលចេញពីទីពួន ។ ពេលនោះ ត្រីភ័យផ្អើលឆ្លេឆ្លាស្ទុះហែលឆ្វែលឆ្វាត់ប្រសេចប្រសាច ។ អ្នករកត្រីក៏ចាប់ដាក់ទ្រុងយ៉ាងស្រួល ។
អត្ថប្បដិរូប
នៅក្នុងកិច្ចការរដ្ឋបាល សមត្ថកិច្ចតែប្រើល្បិចកិច្ចកលច្រើនយ៉ាងដើម្បីចាប់ជនល្មើស ។ ជួនកាល គឹប្រើវិធីស្ងៀមស្ងាត់ ។ ជួនកាល គេធ្វើចលនាឲ្យកម្រើករំពើកឡើងដើម្បីចាប់ក៏មាន ។ ដូចជា សមត្ថកិច្ចស្វែងរកចាប់ឃាតកដែលកំពុងលាក់ខ្លួន ។ គេឃោសនាតាមកាសែត‑វិទ្យុ ប្រកូកប្រកាសឆោឡោឡើងថា បើអ្នកឯណាសមគំនិតជួយលាក់បំពួនឃាតកដែលសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួននឹងត្រូវមានទោសគុក ១៥ឆ្នាំ ។ ចំណែកអ្នកឯណាដែលមកផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដែលនាំឲ្យឈានទៅរកការចាប់ខ្លួនឃាតកបាន រដ្ឋនឹងឲ្យរង្វាន់ ៥លានរៀល ។
កាលបើរដ្ឋប្រកូកប្រកាសបែបនេះហើយ ឃាតកនៅពុំសុខមួយកន្លែងទេ ។ វាច្បាស់ជាផ្លាស់ប្ដូរទីកន្លែងចុះឡើងដែលអាចឲ្យសមត្ថកិច្ចធ្វើការកត់សម្គាល់ និងតាមចាប់ខ្លួនបានយ៉ាងងាយ ។ ប៉ុន្តែបើវានៅសម្ងំពួនស្ងៀមមួយកន្លែង សមត្ថកិច្ចក៏ពិបាកស្វែងរកចាប់ខ្លួនវាដែរ ។ ដូច្នេះសមត្ថកិច្ចត្រូវតែគោះទឹកបង្អើលត្រីបែបនេះឯង ។
ដោយឈូកខ្មែរ
Source: khmerproverb
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)