Posted on Leave a comment

តើពាក្យ «កថា» មានន័យដូចម្ដេច ?


កថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ពាក្យ, សំដី, ពំនោល, ការ​សំដែង, រឿង ។ កថា​ខណ្ឌ សង្កាត់ ផ្នែក ប៉ែក​នៃ​កថា ។ កថា​បទ បទ ឬចំណែក​នៃ​កថា ។ កថា​បរិយោសាន ទី​បំផុត ឬចុង​ចប់​នៃ​កថា ។ កថា​មគ្គ ផ្លូវ គន្លង​របស់​កថា ។ កថា​មុខ សេចក្ដី​ផ្ដើម​រឿង, អារម្ភ​បទ ។ កថា​វត្ថុ រឿង​និទាន​ដែល​គួរ​និយាយ គួរ​ថ្លែង ។ ឈ្មោះ​គម្ពីរអភិ​ធម្ម​ទី ៥ ក្នុង​គម្គីរ​ទាំង ៧ ។ កថាវសាន (កថា+​អវសាន) ទី​បំផុត, ទី​ចប់​កថា ។ កថា​សល្លាប (–ស័ល-ល៉ា-ប៉ៈ) ការ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​ពី​នេះ​ខ្លះ,​ពី​នោះ​ខ្លះ, ការ​ចរចា, ការ​សន្ទនា, ការ​សំណេះសំណាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply