កថា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) ពាក្យ, សំដី, ពំនោល, ការសំដែង, រឿង ។ កថាខណ្ឌ សង្កាត់ ផ្នែក ប៉ែកនៃកថា ។ កថាបទ បទ ឬចំណែកនៃកថា ។ កថាបរិយោសាន ទីបំផុត ឬចុងចប់នៃកថា ។ កថាមគ្គ ផ្លូវ គន្លងរបស់កថា ។ កថាមុខ សេចក្ដីផ្ដើមរឿង, អារម្ភបទ ។ កថាវត្ថុ រឿងនិទានដែលគួរនិយាយ គួរថ្លែង ។ ឈ្មោះគម្ពីរអភិធម្មទី ៥ ក្នុងគម្គីរទាំង ៧ ។ កថាវសាន (កថា+អវសាន) ទីបំផុត, ទីចប់កថា ។ កថាសល្លាប (–ស័ល-ល៉ា-ប៉ៈ) ការនិយាយឆ្លើយឆ្លងគ្នាពីនេះខ្លះ,ពីនោះខ្លះ, ការចរចា, ការសន្ទនា, ការសំណេះសំណាល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖