Posted on Leave a comment

តើពាក្យ «កន្ទេចអាល» មានន័យដូចម្ដេច ?


កន្ទេចអាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ដង្កូវ​មមីស​មួយ​ប្រភេទ​មាន​ពិស បើ​ប៉ះ​ត្រូវ​សាច់​រោល​ឈឺ​ក្ដៅ ដូច​រលាក​ភ្លើង ។

           ឈ្មោះ​តិណ​ជាតិ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​គ្នា​នឹង​ស្លឹក​កន្ទួត​ប្រោង​តែ​តូច​ជាង​បន្តិច​ហើយ​មាន​មមីស បើ​ប៉ះ​ត្រូវ​សាច់​រោល​រមាស់​ក្រហាយ ។

           ស្មៅម្យ៉ាង វារលើដីមានរោមរោលដូចដើម Ortie ដែរ ដុះលើដីសើមនៃអាស៊ីផ្នែកអាគ្នេយ៍។ ជារុក្ខជាតិសម្រាប់ធ្វើឱសថ។​ដើម្បីឱ្យឆាប់ជាដំបៅ គេយកស្លឹកកន្ទេចអាលបុកឱ្យម៉ដ្ឋ ហើយលាយទឹកបន្តិចៗ មកលាបពីលើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply