កន្ទេចអាល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដង្កូវមមីសមួយប្រភេទមានពិស បើប៉ះត្រូវសាច់រោលឈឺក្ដៅ ដូចរលាកភ្លើង ។
ឈ្មោះតិណជាតិមួយប្រភេទ ស្លឹកស្រដៀងគ្នានឹងស្លឹកកន្ទួតប្រោងតែតូចជាងបន្តិចហើយមានមមីស បើប៉ះត្រូវសាច់រោលរមាស់ក្រហាយ ។
ស្មៅម្យ៉ាង វារលើដីមានរោមរោលដូចដើម Ortie ដែរ ដុះលើដីសើមនៃអាស៊ីផ្នែកអាគ្នេយ៍។ ជារុក្ខជាតិសម្រាប់ធ្វើឱសថ។ដើម្បីឱ្យឆាប់ជាដំបៅ គេយកស្លឹកកន្ទេចអាលបុកឱ្យម៉ដ្ឋ ហើយលាយទឹកបន្តិចៗ មកលាបពីលើ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖